ទីបំផុត ដឹងថ្ងៃប្រកាសជាផ្លូវការជាថ្មី នៃស៊េរីទូរសព្ទ Xiaomi 13 ចេញពីក្រុមហ៊ុន - TrueID

ទីបំផុត ដឹងថ្ងៃប្រកាសជាផ្លូវការជាថ្មី នៃស៊េរីទូរសព្ទ Xiaomi 13 ចេញពីក្រុមហ៊ុន

December 9, 2022

ចិន៖ ដើមឡើយ ក្រុមហ៊ុន Xiaomi បានកំណត់ពេលព្រឹត្តិការណ៍សម្ពោធដ៏ធំរបស់ខ្លួនសម្រាប់ថ្ងៃទី1 ខែធ្នូ។ យ៉ាងណាមិញ ឥឡូវនេះ Xiaomi បានបញ្ជាក់ពីកាលបរិច្ឆេទថ្មី សម្រាប់ព្រឹត្តិការណ៍នេះ។ ដូចដែលបានបង្ហាញនៅលើវេបសាយផ្លូវការរបស់ខ្លួនព្រឹត្តិការណ៍សម្ពោធផលិតផលបន្ទាប់របស់ក្រុមហ៊ុន Xiaomi ឥឡូវនេះត្រូវបានកំណត់ឡើងវិញសម្រាប់ថ្ងៃទី11 ខែធ្នូ។

ពិតណាស់តារាប្រចាំកម្មវិធីនឹងក្លាយជាទូរសព្ទទំនើបជំនាន់បន្ទាប់របស់ក្រុមហ៊ុន ពោលគឺស៊េរីទូរសព្ទXiaomi 13។ គេរំពឹងថា ក្រុមហ៊ុនចិននេះនឹងបង្ហាញស្មាតហ្វូន Xiaomi13 និង 13 Pro នៅក្នុងព្រឹត្តិការណ៍នោះ។ប៉ុន្តែ Xiaomi 13 Ultra វិញទំនងជានឹងមកដល់នៅឆ្នាំក្រោយ៕

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...