បរទេស៖ នៅពេលនិយាយដល់រឿងស្មាតហ្វូន យើងទាំងអស់គ្នាចង់ឲ្យមានការធ្វើបច្ចុប្បន្នភាពកាន់តែលឿននិងក្នុងរយៈពេលវែង។ដោយសារតែដំណើរការប្រើប្រាស់នៅតែប្រសើរឡើងជារៀងរាល់ឆ្នាំ ការផ្លាស់ប្ដូរទៅប្រើទូរសព្ទថ្មីក្នុងរយៈពេលពីរឬបីឆ្នាំអាចនឹងគិតថាជារឿងមួយដ៏ខ្ជះខ្ជាយ។ វាក៏ប៉ះពាល់ដល់ផ្នែកបរិស្ថានផងដែរ ខណៈមនុស្សជាច្រើនព្យាយាមកាត់បន្ថយកាកសំណល់ដែលកើតឡើងដោយសារការផ្លាស់ប្ដូរឧបករណ៍ប្រើប្រាស់ជាញឹកញាប់។
មកដល់ចំណុចនេះរដ្ឋាភិបាលអាល្លឺម៉ង់បានស្នើគោលនយោបាយថ្មីមួយដែលនឹងពង្រីកអាយុកាលនិងការជួសជុលឡើងវិញនៃឧបករណ៍របស់អ្នកប្រើប្រាស់សម្រាប់ឆ្នាំខាងមុខ។ខណៈពេលដែលសហភាពអឺរ៉ុបកំពុងពិចារណាទាមទារឲ្យមានការធ្វើបច្ចុប្បន្នភាពសន្តិសុខរយៈពេល៥ឆ្នាំសម្រាប់ស្មាតហ្វូនរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ថ្មីៗនេះបានដាក់សំណើ ដើម្បីឲ្យវាមានរយៈពេលរហូតដល់៧ឆ្នាំ។
នេះមិនមែនមានន័យថាទូរសព្ទរបស់អ្នកប្រើប្រាស់ទទួលបានការអាប់ឌែតកំណែប្រព័ន្ធប្រតិបត្តិការOS ទាំងមូល រយៈពេលវែងនោះទេ។វាក៏រូមបញ្ចូលទាំងគ្រឿងបន្លាស់មានតម្លៃសមរម្យ ដើម្បីកាត់បន្ថយកាកសំណល់ឌីជីថល។ ទន្ទឹមនឹងនេះក្រុមអ្នកតស៊ូមតិផ្នែកបច្ចេកវិទ្យាឌីជីថលអឺរ៉ុបកំពុងស្នើសុំថាតម្រូវការរបស់សហភាពអឺរ៉ុបគួរតែកំណត់ក្នុងរយៈពេល៣ឆ្នាំនៃការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពដោយមានប្រសិទ្ធភាពកំណត់រួចហើយ ដោយក្រុមហ៊ុន Samsung, Google, Apple, និងរួមទាំង OnePlus។
ការស្នើសុំរបស់អាល្លឺម៉ង់មិនធ្លាប់ត្រូវបានគេលឺពីមុនសម្រាប់វិស័យស្មាតហ្វូនប៉ុន្តែការអាប់ឌែតប្រព័ន្ធសុវត្ថិភាពរយៈពេល៧ឆ្នាំគឺជាស្ដង់ដាសម្រាប់កុំព្យូទ័រលើតុ។ ទោះបីជាសំណើរយៈពេល៧ឆ្នាំរបស់អាល្លឺម៉ង់មិនលេចចេញក៏ដោយសហភាពអឺរ៉ុបគ្រោងនឹងដាក់ចេញគោលនយោបាយ៥ឆ្នាំរបស់ខ្លួន នៅឆ្នាំ២០២៣៕
ប្រភព: Android Police