គេហទំព័រ www.toyota.com.kh បានសម្ពោធជាផ្លូវការហើយ គ្រប់ព័ត៌មានរថយន្ត តូយ៉ូតា (ខេមបូឌា) ស្ថិតនៅក្នុងដៃអ្នក! - TrueID

គេហទំព័រ www.toyota.com.kh បានសម្ពោធជាផ្លូវការហើយ គ្រប់ព័ត៌មានរថយន្ត តូយ៉ូតា (ខេមបូឌា) ស្ថិតនៅក្នុងដៃអ្នក!

March 30, 2022

ភ្នំពេញ៖ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលសម្រេចថ្មីមួយផ្នែកឌីជីថលតាមរយៈការបង្ហាញគេហទំព័រថ្មី (www.toyota.com.kh)នេះបើយោងតាមការបង្ហោះជាសារធារណៈនៅលើផេកហ្វេសបុកជាផ្លូវការ Toyota Cambodia។     

គេហទំព័រថ្មីនេះបានបង្កើតឡើងក្នុងគោលបំណងធំៗ៦ សម្រាប់ជួយសម្រួលដល់អតិថិជនក្នុងការទទួលបាននូវព័ត៌មានលម្អិតពី រថយន្ត តូយ៉ូតាគ្រប់ម៉ូឌែលដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេសដែលជាប្រភពព័ត៌មានដ៏មានសារៈប្រយោជន៍ទាំងនេះមានដូចខាងក្រោម៖

* ស្វែងរករថយន្ដថ្មី ៖ ចំពោះលោកអ្នកដែលមានបំណងចង់ទិញរថយន្ដសេរ៊ីថ្មីទំនើបចុងក្រោយរបស់ តូយ៉ូតា លោកអ្នកអាចចូលទៅកាន់គេហទំព័រ toyota.com.kh ដើម្បីស្វែងរក ។ នៅក្នុងមុខងារនេះដែរ លោកអ្នកអាចប្រើនូវមុខងារប្រៀបធៀបរថយន្តបាន រវាងម៉ូឌែលតូយ៉ូតា និង តូយ៉ូតា ។ មុខងារនេះនឹងប្រាប់អំពីចំណុចដែលខុសគ្នារវាងមុខងារប្រើប្រាស់ ទំហំ កម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាព និង តម្លៃ។ លោកអ្នកក៏អាចប្រើប្រាស់នូវ រូបភាព ៣៦០ ដឺក្រេសម្រាប់ពិនិត្យមើលរថយន្តមួយជុំ បែបលក្ខណៈឌីជីថល ។ ជាមួយគ្នានេះដែរ ក្នុងគេហទំព័រថ្មីនេះ លោកអ្នកអាចទាញយក Catalog បានយ៉ាងងាយស្រួល។

* ស្វែងរករថយន្ដជួល៖ អស់បារម្ភអំពីការជិះដើររកនៅលើទីផ្សារសម្រាប់បម្រើការងារ ទាំងផ្នែករដ្ឋធុរកិច្ច និង ឯកជនហើយ ។ លោកអ្នក អាចស្វែងរករថយន្ដជួល នៅលើវេបសាយជាមួយតម្លៃសមរម្យដែលបានកំណត់រួចនិងមានទំនុកទុកចិត្ដ។

* ស្វែងរករថយន្ដលក់ដុំ៖ តម្រូវការរថយន្តជាច្រើនដែលលោកអ្នកត្រូវការសម្រាប់បំពេញការងារក្នុងអាជីវកម្មខ្នាតធំរបស់លោកឬ ការបំពេញការងារអភិវឌ្ឍសង្គមជាតិ គេហទំព័រ toyota.com.kh ក៏មានព័ត៌មានពាក់ព័ន្ធនឹងរឿងនេះដែរ។

* មគ្គុកទេសក៍សេវាកម្ម និងការស្វែងរកទីតាំងជួសជុលរថយន្ដ៖ប្រសិនបើមានបញ្ហារអាក់រអួល ឬខូចរថយន្ដ លោកអ្នកអាចចូលទៅកាន់ប្រើប្រាស់គេហទំព័រនេះដើម្បីធ្វើការកក់ និងណាត់ជួបជាមួយជាងជំនាញ និង ទីបឹក្សារបស់ក្រុមហ៊ុនពាក់ព័ន្ធនិងបញ្ហារថយន្ត។  

* តម្លៃសេវាកម្ម និងគ្រឿងបន្លាស់ដ៏សមរម្យ៖ អតិថិនជនទាំងអស់និងមិនមានបារម្ភអំពីការសម្រេចចិត្ត ជម្រើសទីកន្លែងក្នុងការទិញគ្រឿងបន្លាស់ដែលជាផលិតផលមានស្លាកយីហោច្បាស់លាស់ សម្រាប់អតិថិជន ពី toyota.com.khនឹងផ្ដល់ជូនអតិថិជនយ៉ាងពិសេស។

* ការណែនាំយ៉ាងជំនាញ និងឆ្លាតវ៉ៃពីវេបសាយ៖ លោកអ្នកច្បាស់ជាគិតពីថវិកាដូចគ្នាអំឡុងពេលកំពុងស្វែងរករថយន្ត។ គេហទំព័រនិងផ្ដល់ជូនការប្រមើលគណនានៃការបង់រំលស់រថយន្តយ៉ាងមានប្រសិទ្ធភាពបំផុត។

សូមជម្រាបថាគេហទំព័រ www.toyota.com.kh ជាគេហទំព័រផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)ដែលអ្នកប្រើប្រាស់អ៉ីនធឺណិត អាចស្វែករកព័ត៌មាន ស្ដីពីការលក់យានយន្ដស្វែងរកសេវាកម្មជុសជួលយានយន្ដ ទីកន្លែងផ្ដល់សេវាកម្ម ជួសជុលនិងលក់គ្រឿងបន្លាសយានយន្ដគ្រប់ ២៥ រាជធានី/ខេត្ដ ប្រកបដោយទំនុកចិត្ដខ្ពស់។

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...