បរទេស៖ អ្នកវិទ្យាសាស្ត្របានរកឃើញវិធីថ្មី ដែល quarksដែលជាភាគល្អិតតូចបំផុតដែលមនុស្សជាតិបានដឹង អាចដាក់ជាក្រុម។ រចនាសម្ព័ន្ធថ្មីកើតមានត្រឹមតែមួយសែននៃមួយប៊ីលាននៃមួយប៊ីលាននៃមួយវិនាទីប៉ុន្តែវាអាចពន្យល់ពីរបៀបដែលចក្រវាលរបស់យើងត្រូវបានបង្កើតឡើង។អាតូមមានភាគល្អិតតូចៗហៅថា ណឺត្រុងនិងប្រូតុង ដែលត្រូវបានបង្កើតឡើងដោយ quarks នីមួយៗចំនួនបី។
រូបធាតុដ៏ប្លែកដែលត្រូវបានរកឃើញនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានបង្កើតឡើងដោយ quarks បួននិងប្រាំ - tetraquarksនិង pentaquarks។ អ្នកវិទ្យាសាស្ត្រនៅឯ LargeHadron Collider ក្នុងប្រទេស្វីស បានរកឃើញ pentaquark ថ្មីមួយ និង tetraquark ចំនួនពីរ។នេះធ្វើឲ្យចំនួនសរុបដែលបានរកឃើញនៅទីនោះឡើងទៅដល់២១។ ពួកវានីមួយៗមានលក្ខណៈប្លែកគ្នាប៉ុន្តែអ្នកស្រាវជ្រាវមានការរំភើបចំពោះគុណភាព នៃការរកឃើញថ្មីទាំងបីប្រភេទ។
Pentaquarkថ្មីបំបែកទៅជាភាគល្អិតដែលគ្មានអ្វីផ្សេងទៀតផលិត ខណៈពេលដែល tetraquarksទាំងពីរមានម៉ាស់ដូចគ្នា ដែលបង្ហាញថាពួកវាអាចជាគូដំបូងគេនៃរចនាសម្ព័ន្ធដ៏កម្រ។ប្រហែលជាសំខាន់ជាងនេះទៅទៀត ការរកឃើញចុងក្រោយនេះមានន័យថាមានភាគល្អិតទាំងនេះគឺគ្រប់គ្រាន់ហើយ ដើម្បីចាប់ផ្ដើមដាក់ពួកវាជាក្រុមជាមួយគ្នា ដូចជាធាតុគីមីនៅក្នុងតារាងខួបដែរ។នោះជាជំហានសំខាន់ដំបូងមួយ ឆ្ពោះទៅរកការបង្កើតទ្រឹស្ដីមួយនិងច្បាប់ផ្សេងៗដែលគ្រប់គ្រងលើម៉ាសចម្លែក។
ដោយមើលឃើញពីការរកឃើញថ្មីនេះរូបវិទូកំពុងពិភាក្សាអំពីបញ្ហានេះ នៅក្នុងសិក្ខាសាលាពិសេសមួយ កាលពីថ្ងៃអង្គារ នៅឯអង្គការCERN (European Organization for Nuclear Research) ដែលមានឧបករណ៍ម៉ាស៊ីន Large Hadron Collider។ការស្វែងយល់ពីភាពខុសប្លែកគ្នាបន្តិចបន្តួច រវាងរបស់ដែលតូចបំផុតដែលយើងដឹងពីហាក់ដូចជាមិនសូវច្បាស់លាស់ ប៉ុន្តែអន្តរកម្មនៃ quarksបង្កើតនូវអ្វីដែលគេហៅថា «កម្លាំងខ្លាំង» ដែលផ្ទុកនៅខាងក្នុងនៃអាតូមនិងដោយការពង្រីកចក្រវាលទាំងមូលរបស់យើងរួមគ្នា៕
ប្រភព: BBC