បែកធ្លាយផ្នែកខាងក្រោយ នៃបន្ទះបង្ហាញអេក្រង់ របស់ iPhone 14 Pro គួរឲ្យភ្ញាក់ផ្អើល - TrueID

បែកធ្លាយផ្នែកខាងក្រោយ នៃបន្ទះបង្ហាញអេក្រង់ របស់ iPhone 14 Pro គួរឲ្យភ្ញាក់ផ្អើល

January 10, 2022

បរទេស៖ កាលពីសប្ដាហ៍មុន ប្រភពអ្នកធ្វើឲ្យបែកធ្លាយ @dylandktបានអះអាងចំពោះព័ត៌មានដែលបានបញ្ជាក់ពីរន្ធកាមេរ៉ាទម្លុះផ្ទៃអេក្រង់ នៅក្នុង iPhone14 Pro និង Pro Max។ដូចអ្វីដែលគេធ្លាប់និយាយ ប្រភព @dylandkt បញ្ជាក់ថា Apple បានដាក់ hardware របស់ Face ID នៅខាងក្រោមបន្ទះបង្ហាញអេក្រង់ ដែលធ្វើឲ្យវាមិនមានថ្ងាសឆកទៀតឡើយ។

ចៃដន្យណាស់ រូបថតមួយសន្លឹកដែលបង្ហាញពីអ្វីដែលមើលទៅដូចជាបន្ទះអេក្រង់ iPhone14 Pro ឬ Pro Max បានលេចចេញនៅលើអ៊ីនធឺណេតដែលបង្ហាញរូបរាង ដូចការបញ្ជាក់ពីប្រភព @dylandkt អ៊ីចឹង។រូបថតនេះបង្ហាញពីផ្នែកខាងក្រោយនៃបន្ទះអេក្រង់ ដែលមានប្រហោងចន្លោះចំនួនពីរ។ដំបូងឡើយ អ្នកបែកធ្លាយជឿថា ផ្នែកកាត់បែបទ្រវែងគឺជាទីតាំង hardware របស់ Face ID ហើយផ្នែកកាត់រង្វង់មូលគឺសម្រាប់កាមេរ៉ាខាងមុខ។

ផ្នែកខាងក្រោយនៃបន្ទះបង្ហាញអេក្រង់ ដែលបានបែកធ្លាយ
ផ្នែកខាងក្រោយនៃបន្ទះបង្ហាញអេក្រង់ ដែលបានបែកធ្លាយ

ទោះជាយ៉ាងណាក៏ដោយ អ្នកបែកធ្លាយផ្សេងទៀតមិនយល់ស្របនឹងគំនិតនេះ ដោយបង្ហាញថាផ្នែកកាត់រង្វង់មូលមួយនេះការពិតគឺម៉ូឌុលសម្រាប់ Face ID។បន្ថែមពីនេះ ប្រហោងរង្វង់មួយនេះត្រូបានគេរំពឹងថានឹងឆ្លុះ ដែលមានន័យថាគេមិនអាចមើលឃើញវានៅលើកញ្ចក់អេក្រង់ទេ។ ប្រសិនបើករណីនេះពិតជាត្រឹមត្រូវគេអាចនឹងឃើញរូបរាងរចនាផ្នែកខាងមុខរបស់ iPhone មានកាមេរ៉ាទម្លុះអេក្រង់បែបមូលទ្រវែង។

គួររំលឹកឡើងវិញថា Apple ត្រូវបានគេរំពឹងថានឹងនាំយករន្ធទម្លុះអេក្រង់សម្រាប់តែសេរ៊ី iPhone 14 Pro ប៉ុណ្ណោះ។ដូច្នេះ iPhone 14 ធម្មតាអាចនឹងនៅប្រើថ្ងាសឆកដដែល។ម៉ូឌែលទាំងអស់នេះត្រូវបានគេគិតថា មានបន្ទះឈីប A16 Bionic៕

គេជឿថា សេរ៊ី iPhone 14 Pro នឹងមានការរចនាផ្នែកខាងមុខដូចនេះ
គេជឿថា សេរ៊ី iPhone 14 Pro នឹងមានការរចនាផ្នែកខាងមុខដូចនេះ

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...