មកដឹងលក្ខណៈសម្បត្តិខ្លះៗ ពី Samsung Galaxy M13 ដែលអាចជាទូរសព្ទកម្រិតថវិកា - TrueID

មកដឹងលក្ខណៈសម្បត្តិខ្លះៗ ពី Samsung Galaxy M13 ដែលអាចជាទូរសព្ទកម្រិតថវិកា

May 27, 2022

បរទេស៖ ក្រុមហ៊ុន Samsung បានបង្ហាញទូរសព្ទ Galaxy M13 ដែលហាក់ដូចជាមានតម្លៃថោកបំផុតនៅក្នុងស៊េរីGalaxy M ក្នុងឆ្នាំនេះ។ Samsung មិនបានបញ្ជាក់ពីតម្លៃនោះទេ។ យ៉ាងណាមិញ គេបញ្ជាក់ថា Galaxy M13 មានរ៉េម4GB ហើយនឹងមានទំហំផ្ទុក64GBនិង128GBដែលថែមទាំងអាចបន្ថែមមេម៉ូរីកាតពីខាងក្រៅបានថែមទៀត។ Galaxy M13មានអេក្រង់ Infinity-V ទំហំ6.6អ៊ីញ។

បន្ថែមពីនេះស្មាតហ្វូននេះមានថាមពលថ្ម 5,000 mAhដូចគ្នានឹងស៊េរីទូរសព្ទ Galaxy A និង Galaxy M ដទៃទៀតក្នុងពេលបច្ចុប្បន្ន។ អ្វីៗផ្សេងទៀត Samsung រាយការណ៍ថា Galaxy M13 មានកាមេរ៉ាគោលទំហំ50MP(f/1.8/AF), ឡេនទូលាយ 5MP (f/2.2/FF), និងកាមេរ៉ាdepth ទំហំ2MP (f/2.4/FF)។ចំណែកាមេរ៉ាខាងមុខវិញវាមានទំហំ 8MP (f/2.2/FF)។

ឧបករណ៍នេះនឹងត្រូវបញ្ចេញ ដោយដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 និង One UI Core 4.1 ផងដែរ។ ដោយផ្អែកលើរូបភាពពីSamsung ទូរសព្ទនេះមានជម្រើសពណ៌ចំនួនបីដូចជាពណ៌បៃតងចាស់ខ្លាំង ខៀវស្រាល និងទឹកក្រូច៕

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...