បរទេស៖ ក្រុមហ៊ុន Apple អាចនឹងមានស្មាតហ្វូនទំនើបដំបូងគេបង្អស់ជាមួយឡេន telephotoប៉ុន្តែវានឹងជាទូរសព្ទមួយក្នុងចំណោមម៉ូឌែលចុងក្រោយបង្អស់ដែលទទួលយកការប្រើស្ទាយ៍កាមេរ៉ា periscope។ អ្នកវិភាគ លោក Ming-ChiKuo បានបញ្ជាក់ការអះអាងមួយចំនួនអំពី periscope ដំបូងរបស់ Apple ហើយវានឹងមកដល់នៅឆ្នាំក្រោយ ប៉ុន្តែសម្រាប់តែ iPhone15 Pro Max ប៉ុណ្ណោះ (និយាយម្យ៉ាងទៀត iPhone 15 Pro ម៉ូឌែលតូចជាង នឹងបន្តប្រើឡេន tele បែបធម្មតា)។
លោកKuo និយាយថា ឡេន periscope នឹងមានការពង្រីក 6x និងសេនស័រទំហំ 12MP 1/3" ជាមួយនឹងសេនស័រ shift stabilization។ ពាក្យចចាមអារ៉ាមកាលពីមុនបានអះអាងថា វាមានការពង្រីក 5x។ 6x គឺជាការពង្រីកទ្វេដងនៃ iPhone 13 Pro ដែលមានឡេន 3x។យ៉ាងណាមិញ លោក Kuo ព្យាករណ៍ថា Apple នឹងធ្វើឱ្យវាដំណើរការទាំងនៅលើម៉ូឌែលiPhone 16 Pro ទាំងពីរនៅឆ្នាំ2024 ដែលនឹងមានperiscope៕
ប្រភព: GSMArena