ហ្វេនៗ Google ត្រៀម! បែកធ្លាយថ្ងៃបញ្ចេញ ស៊េរីទូរសព្ទ Pixel 7 ដែលគេកំពុងតែរង់ចាំ - TrueID

ហ្វេនៗ Google ត្រៀម! បែកធ្លាយថ្ងៃបញ្ចេញ ស៊េរីទូរសព្ទ Pixel 7 ដែលគេកំពុងតែរង់ចាំ

August 2, 2022

បរទេស៖ ខណៈពេលដែលក្រុមហ៊ុន Apple ជាប់ចិត្តនឹងការបញ្ចេញទូរសព្ទថ្មី នៅក្នុងខែកញ្ញាក្រុមហ៊ុន Google ​ឯនេះវិញគឺជ្រើសរើសខែតុលាសម្រាប់ការបញ្ចេញទូរសព្ទ Pixel ដ៏សំខាន់របស់ខ្លួនប្រចាំឆ្នាំនិងបើយោងតាមរបាយការណ៍ថ្មីមួយ អ្វីៗនឹងមិនផ្លាស់ប្ដូរទេ នៅឆ្នាំ2022នេះ។ ព័ត៌មាននេះបានមកពីប្រភពដ៏ល្បីឈ្មោះនានាហើយត្រូវបានផ្សព្វផ្សាយដោយគេហទំព័រ FrontPageTechដែលបានទស្សន៍ទាយយ៉ាងត្រឹមត្រូវអំពីកាលបរិច្ឆេទ នៃការបញ្ចេញ Pixel 6 និង Pixel 6 Pro កាលពីឆ្នាំមុន។

ដូច្នេះ តាមមើលទៅ Pixel7 និង Pixel 7 Pro នឹងដាក់ឲ្យធ្វើការកម្មង់ទុកមុននៅថ្ងៃទី6 ខែតុលា និងមានលក់នៅថ្ងៃទី13 ខែតុលា។ ខណៈពេលដែលការបញ្ជាក់នេះនៅមិនទាន់មានភាពជាក់លាក់នៅឡើយគេអាចសន្និដ្ឋានបានថា ព្រឹត្តិការណ៍ប្រកាសបង្ហាញនឹងត្រូវធ្វើឡើង នៅថ្ងៃទី6 ខែតុលា ប្រសិនបើថ្ងៃបញ្ជាទិញទុកជាមុនចាប់ផ្ដើមក្នុងពេលតែមួយ ឬច្រើនបំផុត ប្រហែលជាមួយថ្ងៃឬពីរថ្ងៃមុន។

ជាថ្មីម្ដងទៀត Google នៅតែប្រកាន់ភ្ជាប់ជាមួយនឹងខែតុលាទោះបីជាអ្វីៗនៅឆ្នាំនេះហាក់ដូចជា មានការដំណើរការលឿនជាងខែតុលាឆ្នាំ2021។ យ៉ាងណាមិញ អ្វីៗដែលអ្នកទាំងអស់គ្នាកំពុងតែអាននេះបានចេញពីព័ត៌មានបែកធ្លាយ ប៉ុន្តែអ្វីៗនឹងមិនអាចមានភាពប្រាកដប្រជាបានទាំងស្រុងនោះឡើយ៕

ស៊េរី Pixel 7
ស៊េរី Pixel 7

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...