ចិន៖ ព្រឹត្តិការណ៍ Inno Day 2022 ដែលទើបតែបញ្ចប់ថ្មីៗពីក្រុមហ៊ុន OPPO ភាគច្រើនរួមមានការបង្ហាញផលិតផល ដែលត្រៀមសម្រាប់ការចេញលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានដាក់តាំងគំរូផលិតផលមួយចំនួនរបស់ខ្លួនសម្រាប់ការមកដល់បន្ទាប់។
ពួកវារួមបញ្ចូលទាំងទូរសព្ទដែលធ្វើពីកញ្ចក់។ យ៉ាងណាមិញវានៅតែមានកន្លែងសម្រាប់ដាក់រន្ធ USB Type-C ដែលចោះនៅផ្នែកគែមខាងក្រោមរបស់វា។តួខ្លួនកញ្ចក់របស់វា (លើកលែងតែកាមេរ៉ានៅពីខាងក្រោយ) មានរូបរាងរលោងជាពិសេស។ក្រុមហ៊ុនមិនបានបង្ហាញផ្នែកពីខាងមុខនៃគំរូទូរសព្ទនេះទេ បើទោះបីជាវាអាចទៅរួចជាមួយនឹងអេក្រង់ស្មាតហ្វូនថ្មីដែលមិនមានរន្ធទម្លុះអេក្រង់ និងស្ទើរតែគ្មានគែម bezel។
បន្ទាប់មក នេះអាចតំណាងការឈានចូលចុងក្រោយបង្អស់ពីក្រុមហ៊ុន OPPO ទៅក្នុងបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ ទោះបីជាក្រុមហ៊ុននេះមិនទាន់បញ្ចេញសូម្បីតែមួយនៅក្នុងឧបករណ៍ដូចជាទូរសព្ទអេក្រង់បត់ Find N2 ថ្មីជាដើម៕
ប្រភព: Notebookcheck