អីយ៉ា! Samsung ទើបបង្ហាញ សេនស័រកាមេរ៉ា 200MP កំពូលថ្មីមួយទៀតហើយ - TrueID

អីយ៉ា! Samsung ទើបបង្ហាញ សេនស័រកាមេរ៉ា 200MP កំពូលថ្មីមួយទៀតហើយ

June 24, 2022

បរទេស៖ ពិភពលោកនៅមិនទាន់បានឃើញស្មាតហ្វូនមានកាមេរ៉ាទំហំ 200MP ដំបូងនៅឡើយទេ។ទោះជាយ៉ាងណាក៏ដោយ គេមានសេនស័ររូបភាព 200MP មួយផ្សេងទៀតហើយ។សេនស័រ ISOCELL HP3 មានទម្រង់អុបទិក 1/1.4” ហើយផ្អែកលើភិចសែលដែលនៅ 0.56 microns(μm) គឺតូចជាង12% សម្រាប់ជំនាន់មុនរបស់វា។

ភិចសែលតូចបំផុតទាំងនេះបានប្រើប្រាស់បច្ចេកវិទ្យា Tetra2 pixel ចុងក្រោយបង្អស់របស់Samsung ដែលក្នុងនោះពួកវាអាចត្រូវដាក់រួមគ្នាតែមួយក្នុងការ៉េផ្សេងៗរហូតដល់16 សម្រាប់រូបភាពនៃកម្រិតច្បាស់ 12.5MP ដែលធ្វើឲ្យប្រសើរឡើងនូវការដំណើរការនៅក្នុងពន្លឺទាប។ISOCELL HP3 ក៏ភ្ជាប់មកជាមួយ Super QPD ដែលមានន័យថារាល់ភិចសែលនីមួយៗគាំទ្រ auto-focusទោះបីជា4ក្នុងចំណោមពួកវាអាចបញ្ចូលគ្នាដើម្បីបង្កើតម៉ូឌុលចាប់ដំណាក់កាល នៅក្នុងការបញ្ឈរនិងផ្ដេក។

Samsung អះអាងថា ការអភិវឌ្ឍន៍នេះនឹងនាំឲ្យមានការផ្ដោតជាមួយនឹងការបង្កើនល្បឿននិងភាពត្រឹមត្រូវ។ សេនស័រ 200MP ចុងក្រោយបង្អស់របស់ពិភពលោកយើងនេះមានកំណែចុងក្រោយនៃ Samsung Smart-ISO Proដែលផ្ដល់នូវសមត្ថភាពក្នុងការជ្រើសរើស ISO កម្រិតទាប មធ្យមនិងខ្ពស់។ នេះត្រូវបានគេចាត់ទុកថា ដើម្បីផ្ដល់នូវការកើនឡើង dynamic range ហើយអាចឲ្យសេនស័រ  HP3 គាំទ្រពណ៌ 4ទ្រីលាន នៅជម្រៅពណ៌ 14-bit ចំណែកឯសេនស័រ HP1 វិញមានពណ៌ 68ប៊ីលាន (ឬ 12-bit)។

នៅក្នុងលក្ខខណ្ឌទូទៅជាងនេះសេនស័រ ISOCELL HP3ត្រូវបានគេវាយតម្លៃសម្រាប់ការថត 8K នៅក្នុង 30 fps ឬ 4K នៅរហូតដល់ 120fps។ក្រុមហ៊ុន Samsung អះអាងថា ខ្លូនអាចនាំយក«ការថតវីដេអូដូចភាពយន្ត» ទៅកាន់ទូរសព្ទជំនាន់ក្រោយដែលនឹងធ្វើឲ្យកក្រើកជាមួយសេនស័រថ្មីមួយនេះ៕

សេនស័រ ISOCELL HP3
សេនស័រ ISOCELL HP3

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...