បរទេស៖ វានឹងកាន់តែលំបាកសម្រាប់កម្មវិធីផ្សេងៗនៅក្នុងAndroid ដែលចង់តាមដានអ្នកប្រើប្រាស់ដែលបានបិទកុំឲ្យមានការផ្សាយពាណិជ្ជកម្ម ដែលដឹងពីចំណង់ចំណូលចិត្តថាចង់បានអ្វីនេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Financial Times។ក្រុមហ៊ុន Google ក៏បានប្រកាសពីការផ្លាស់ប្ដូរនេះដែលនឹងចាត់ការលើប្រព័ន្ធកំណត់អត្តសញ្ញាណនៃឧបករណ៍ ដែលអ្នកទីផ្សារប្រើសម្រាប់តាមដានអ្នកប្រើប្រាស់តាមរយៈកម្មវិធីទូរសព្ទ។
ចាប់ផ្ដើមនៅចុងឆ្នាំនេះ ក្រុមហ៊ុន Google នឹងកាត់ផ្ដាច់ Advertising IDs បន្ទាប់ពីអ្នកប្រើប្រាស់សម្រេចចិត្តថាបិទហើយអ្នកបង្កើតកម្មវិធីសម្រាប់ទូរសព្ទនឹងគ្មានផ្លូវ ចូលមកកាន់កន្លែងនេះនោះទេ។ ព័ត៌មាននេះក៏ត្រូវបានប្រកាសតាមរយៈអ៊ីម៉ែលទៅកាន់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទូរសព្ទនៅលើ Play Store ផងដែរ។Google បានប្រាប់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីអំពីការផ្លាស់ប្ដូរនានាដែលនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងបន្ថែមលើទិន្នន័យផ្ទាល់ខ្លួន និងជួយរ៉ាប់រងផ្នែកសុវត្ថិភាពនិងភាពឯកជន។
គោលការណ៍ថ្មីនេះនឹងចាប់ផ្ដើមតាមដំណាក់កាល។ ឧបករណ៍ដំណើរការដោយ Android 12 នឹងទទួលបានការផ្លាស់ប្ដូរនេះនៅចុងឆ្នាំ២០២១ មុននឹងបញ្ចេញទៅកាន់ឧបករណ៍នានាជាមួយនឹងសេវាកម្ម Play Store នៅដើមឆ្នាំក្រោយ៕