បរទេស៖ រូបភាពថ្មីគួរឲ្យភ្ញាក់ផ្អើលដែលបង្កើតឡើងដោយតេឡេទស្សន៍ Hubble និងJames Webb បង្ហាញពីកាឡាក់ស៊ីមួយហៅថា Phantom Galaxy មានរាងគូទខ្យង ចម្ងាយ៣២លានឆ្នាំពន្លឺពីផែនដីយើង។កាឡាក់ស៊ីនេះស្ថិតនៅក្នុងតារានិករ Pisces នេះបើយោងតាមទីភ្នាក់ងារអវកាសអឺរ៉ុបESA ដែលសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ទាំងនៅលើតេឡេទស្សន៍ Hubble និង James Webb។
Phantom Galaxy ដែលត្រូវបានគេស្គាល់ជាផ្លូវការថាM74 គឺជាប្រភេទនៃកាឡាក់ស៊ីរាងគូទខ្យង។រូបភាពនេះត្រូវបានបង្កើតឡើង ដោយប្រើទិន្នន័យទាំងពីតេឡទស្សន៍ Hubble និង James Webb។ តេឡេទស្សន៍ Webb ចាប់បានសរសៃជាឧស្ម័ននិងធូលីដ៏ប្រណិត នៃដៃកាឡាក់ស៊ីគូទខ្យងនេះ នេះបើយោងតាមESA។ រូបភាពនេះក៏ផ្ដល់នូវការមើលឃើញយ៉ាងច្បាស់នូវបណ្ដុំផ្កាយនុយក្លេអ៊ែរ នៅកណ្ដាលកាឡាក់ស៊ី ដែលមិនមានពពកដោយសារឧស្ម័ន។
ESAបានគូសបញ្ជាក់ថា តេឡេទស្សន៍ Webb ក៏បានប្រើប្រាស់ឧបករណ៍Mid-InfraRed Instrument (MIRI) របស់ខ្លួន ដើម្បីពិនិត្យមើលPhantom Galaxy ដែលជាផ្នែកមួយនៃគម្រោងដើម្បីស្វែងយល់ដំណាក់កាលដំបូង នៃការបង្កើតផ្កាយ។ ខណៈពេលដែល Webb ជំនាញខាងពិនិត្យមើលដោយប្រើជំហានរលកក្រហមអាំងប្រានៃពន្លឺ Hubble ឯនេះវិញមានគំហើញដ៏មុតស្រួចពិសេស នៅលើជំហានរលកដែលអាចមើលឃើញនិងអ៊ុលត្រាវីយូឡេ។
នេះអនុញ្ញាតឲ្យបង្ហាញពីតំបន់ភ្លឺពិសេស នៃការបង្កើតផ្កាយ ដែលត្រូវបានគេហៅថាជាតំបន់ HIIនៅក្នុងរូបភាព Phantom Galaxy។ការរួមបញ្ចូលគ្នានៃទិន្នន័យពីតេឡេទស្សន៍ទាំងពីរបានអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រទទួលបាន ការយល់ដឹងកាន់តែស៊ីជម្រៅអំពី PhantomGalaxy និងដើម្បីបង្កើតរូបភាពដ៏អស្ចារ្យនៃលោកធាតុ៕
ប្រភព: CNN