YouTube អាប់ដេតដាក់ផ្ទាំងវីដេអូ Shorts ដាច់តែឯង ឲ្យងាយស្រួលរក នៅក្នុងឆានែលមួយ - TrueID

YouTube អាប់ដេតដាក់ផ្ទាំងវីដេអូ Shorts ដាច់តែឯង ឲ្យងាយស្រួលរក នៅក្នុងឆានែលមួយ

October 30, 2022

បរទេស៖ YouTube នឹងចាប់ផ្ដើមណែនាំការផ្លាស់ប្ដូរដោយបន្ថែមផ្ទាំងដាច់ដោយឡែកផ្សេងៗ សម្រាប់ឆានែល។ យោងតាមការបង្ហោះអំពីការអាប់ដេតសម្រាប់លក្ខណៈពិសេសរបស់ YouTube សេវាកម្មស្ទ្រីមវីដេអូនេះនឹងចាប់ផ្ដើមដាក់ចេញផ្ទាំងដាច់ដោយឡែកសម្រាប់វីដេអូ Shorts, ឡាយស្ទ្រីម,និងប្រភេទវីដេអូវែង។

YouTube និយាយថាការអាប់ដេតនេះដែលបានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់រួចហើយ គឺជាលទ្ធផលនៃមតិពីអ្នកប្រើហើយគួរតែជួយអ្នកប្រើប្រាស់ក្នុងការស្វែងរកមាតិការបស់ creator បានកាន់តែលឿននិងងាយស្រួលជាងមុន។ នៅពេលអ្នកប្រើចូលទៅកាន់ផ្ទាំង Shortsថ្មី ពួកគេនឹងឃើញទម្រង់វីដេអូខ្លីៗដែល creator បានបង្កើត។ ចំពោះផ្ទាំងឡាយវិញ នឹងអនុញ្ញាតឲ្យអ្នកប្រើ ឃើញវីដេអូដែលពួកគេខកខានមិនបានមើលការផ្សាយផ្ទាល់,វីដេអូដែលគ្រោងនឹងផ្សាយ, ឬវីដេអូដែលកំពុងផ្សាយផ្ទាល់តែម្ដង។

ការអាប់ដេតនេះបំបែកនៃមាតិកាទាំងអស់ដើម្បីកុំឲ្យពួកវានៅកកកុញនៅនឹងមួយកន្លែងក្នុងផ្ទាំង Videos តែមួយ របស់ឆានែលមួយ។YouTube បញ្ជាក់ថា វាអាចចំណាយពេលពីរបីសប្ដាហ៍មុនពេលអ្នករាល់គ្នាអាចមើលឃើញផ្ទាំង Shorts និង Live បង្ហាញនៅលើទំព័រឆានែល នៅគ្រប់ឧបករណ៍៕

វីដេអូ Shorts និង Live មានផ្ទាំងផ្ទាល់ខ្លួន នៅក្នុងឆានែលមួយ
វីដេអូ Shorts និង Live មានផ្ទាំងផ្ទាល់ខ្លួន នៅក្នុងឆានែលមួយ

ប្រភព: Android Central

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...