ខកខានទៀតហើយ! តេឡេទស្សន៍អវកាស James Webb ត្រូវបានពន្យារពេលបាញ់បង្ហោះ - TrueID

ខកខានទៀតហើយ! តេឡេទស្សន៍អវកាស James Webb ត្រូវបានពន្យារពេលបាញ់បង្ហោះ

November 24, 2021

បរទេស៖ ការបាញ់បង្ហោះតេឡេទស្សន៍អវកាស James Webb ត្រូវបានពន្យារពេលយ៉ាងហោចណាស់៤ថ្ងៃដើម្បីអនុញ្ញាតឲ្យមានការត្រួតពិនិត្យបន្ថែមទៀត។វាត្រូវបានកំណត់បញ្ជូនទៅកាន់គន្លងតារាវិថី នៅថ្ងៃទី១៨ ខែធ្នូ ប៉ុន្តែឥឡូវនឹងត្រូវធ្វើឡើងមិនលឿនជាងថ្ងៃទី២២ខែធ្នូនោះទេ។

សេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថាឧប្បត្តិហេតុបានកើតឡើងក្នុងអំឡុងពេលការរៀបចំការបាញ់បង្ហោះ ដែលអាចបណ្ដាលឲ្យមានការញ័រភ្លាមៗក្នុងមន្ទីរអង្កេត។ ណាសាបានបន្ថែមថា កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការបាញ់បង្ហោះនៅលើរ៉ុក្កែត Ariane នឹងត្រូវបានបញ្ជាក់បន្ទាប់ពីការស៊ើបអង្កេត។

តេឡេទស្សន៍អវកាស James Webb តម្លៃ១០ប៊ីលានដុល្លារនេះគឺជាអ្នកស្នងតំណែងពីតេឡេទស្សន៍ហូប៊ល។វាត្រូវបានគេរចនាឡើង ដើម្បីមើលទៅកាន់តែជ្រៅចូលទៅក្នុងសកលលោក ជាងអ្នកកាន់តំណែងមុនរបស់វាហើយវាអាចចាប់បានព្រឹត្តិការណ៍នានាដែលកើតឡើងជាង១៣.៥ប៊ីលានឆ្នាំមុន។

អ្នកវិទ្យាសាស្ត្ររំពឹងថា នឹងប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យាទំនើបរបស់វាដើម្បីសិក្សាពីបរិយាកាសនៃភពឆ្ងាយៗ ដោយសង្ឃឹមថាសញ្ញានៃជីវិតនឹងត្រូវរកឃើញ។បច្ចុប្បន្ន តេឡេទស្សន៍ Webb នេះកំពុងស្ថិតនៅអវកាសយានដ្ឋាន EuropeanKourou ក្នុងតំបន់ French Guiana៕

តេឡេទស្សន៍អវកាស James Webb
តេឡេទស្សន៍អវកាស James Webb

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...