វីដេអូមួយអះអាងថា ជា teaser ផ្លូវការរបស់ទូរសព្ទ OnePlus 10 Pro បានប្រាប់ពីកាលបរិច្ឆេទប្រកាសបង្ហាញ - TrueID

វីដេអូមួយអះអាងថា ជា teaser ផ្លូវការរបស់ទូរសព្ទ OnePlus 10 Pro បានប្រាប់ពីកាលបរិច្ឆេទប្រកាសបង្ហាញ

December 31, 2021

បរទេស៖ អ្វីដែលលេចចេញថាជាវីដេអូ teaser ផ្លូវការសម្រាប់ទូរសព្ទ OnePlus 10 Pro ត្រូវបានគេបង្ហោះនៅលើប្រព័ន្ធអនឡាញដោយផ្ដល់ជូននូវរូបរាងទូរសព្ទនិងកាលបរិច្ឆេទនៃព្រឹត្តិការណ៍សម្ពោធឧបករណ៍ថ្មីនេះ។

ឥឡូវនេះគេមានកាលបរិច្ឆេទលេចឡើងបន្ថែមមួយទៀតហើយ ដែលវីដេអូ teaser មួយអះអាងថាផ្លូវការ ត្រូវបានលេចធ្លាយនៅលើគេហទំព័រWeibo។ វីដេអូដែលបង្ហាញឲ្យឃើញច្បាស់អំពីកំពូលស្មាតហ្វូនជាមួយនឹងរូបរាង renders ផ្លូវការមុននឹងការប្រកាសបង្ហាញរបស់វា ផ្ដល់ជូនកាលបរិច្ឆេទព្រឹត្តិការណ៍ នៅថ្ងៃទី11 ខែមករា វេលាម៉ោង2:00រសៀល នៅក្នុងប្រទេសចិន។

ជាថ្មីម្ដងទៀត ដូចនៅក្នុង teaser មុននេះមិនមានការលើកឡើងអំពី OnePlus 10 តូចជាងនេះទេ គឺមានតែ Proប៉ុណ្ណោះ។ នៅក្នុង Teaser ដដែលនេះគេក៏អាចឃើញអេក្រង់របស់ OnePlus 10 Proបានបង្ហាញពីរូបភាព live wallpaper បែបអង្កាញ់ៗជាមួយនឹងកាមេរ៉ាខាងមុខមួយគ្រាប់ទម្លុះផ្ទៃអេក្រង់។ បន្ទាប់មក វាបង្ហាញពីផ្នែកខាងក្រោយនៃទូរសព្ទដែលបណ្ដុំកាមេរ៉ាមានសភាពផុសឡើង ជាមួយនឹងពាក្យ Hasselblad។

ផ្នែកចុងបញ្ចប់នៃវីដេអូ វាបានបង្ហាញពីរូបរាងខាងក្រោយទូរសព្ទដដែលប៉ុន្តែលើកនេះវាបង្ហាញពណ៌ចំនួនពីរ ដូចជាខ្មៅនិងបៃតងនៃទូរសព្ទ OnePlus 10 Pro ដែលពណ៌បៃតងនេះហាក់ដូចជាមានភាពស្រស់ខ្លាំងជាង រូបភាព renders ពីប្រភព OnLeaks៕

វីដេអូ
រូបរាង OnePlus 10 Pro បែកធ្លាយកន្លងមក
រូបរាង OnePlus 10 Pro បែកធ្លាយកន្លងមក

ប្រភព: 9to5Google

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...