បរទេស៖ ក្រុមហ៊ុន Apple កំពុងប្ដូរទៅប្រើរន្ធ USB-C សម្រាប់ទូរសព្ទថ្មីរបស់ខ្លួនទោះបីជាគេកំពុងរង់ចាំមើលថា តើនៅពេលណា។ អ្នកវិភាគ លោក Ming-Chi Kuo មានទំនុកចិត្តថា ការផ្លាស់ប្ដូររន្ធនឹងកើតឡើង នៅក្នុងឆមាសទី2នៃឆ្នាំ2023 ដែលគួរតែស្របជាមួយនឹងការបញ្ចេញ iPhone15។
លោក Kuo ជឿជាក់ថា Apple នឹងនាំយក USB-C ទៅកាន់ iPhone 15 ស៊េរីថ្មីទាំងអស់របស់ខ្លួន ទោះបីជាមានតែ 15 Pro និង 15 Pro Max ប៉ុណ្ណោះដែលនឹងទទួលបានស្តង់ដារ USB3.2 ឬយ៉ាងហោចណាស់ Thunderbolt 3ដែលគួរតែគ្រប់គ្រងរហូតដល់ល្បឿន 40 Gbps សម្រាប់ការផ្ទេរទិន្នន័យ។iPhone 15 និង 15 Max នឹងនៅបន្តប្រើល្បឿនUSB 2.0 (រហូតដល់ 480 Mbps) ដូច iPhoneបំពាក់រន្ធ Lightning បច្ចុប្បន្ន។
Appleមានប្រវត្តិយូរលង់ណាស់មកហើយ នៃការបែងចែកលក្ខណៈពិសេសរវាងម៉ូឌែល Proនិងធម្មតា។ លោក Kuo ក៏ប៉ាន់ស្មានថា Appleអាចនឹងបន្ថែមប៊ូតុងបែប solid stateទៅក្នុងស៊េរី 15 Pro។ ចំណែក 15 Pro Max ក៏អាចទទួលបានឡេន periscope ដែលមានការពង្រីកទៅដល់ 6x៕
ប្រភព: GSMArena