អ្នកវិទ្យាសាស្ត្ររបស់ណាសា កំពុងតាមដានផ្កាយដុះកន្ទុយមហាធំ កំពុងហោះចូលមកក្នុងប្រព័ន្ធព្រះអាទិត្យ - TrueID

អ្នកវិទ្យាសាស្ត្ររបស់ណាសា កំពុងតាមដានផ្កាយដុះកន្ទុយមហាធំ កំពុងហោះចូលមកក្នុងប្រព័ន្ធព្រះអាទិត្យ

April 17, 2022

បរទេស៖ ផ្កាយដុះកន្ទុយដែលមានស្នូលធំជាងធម្មតា៥០ដង កំពុងហោះឆ្ពោះទៅកាន់ផែនដីក្នុងល្បឿន៣៥,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ តេឡេទស្សន៍អវកាសហូប៊លរបស់ណាសាបានកំណត់ថាស្នូលទឹកកករបស់ផ្កាយដុះកន្ទុយនេះ មានម៉ាស់ប្រហែល៥០០ទ្រីលានតោននិងមានប្រវែង១៣៧គីឡូម៉ែត្រ។ ប៉ុន្តែកុំព្រួយបារម្ភ ការមកជិតបំផុតរបស់វានឹងមានចម្ងាយ១.៦ប៊ីលានគីឡូម៉ែត្រពីព្រះអាទិត្យហើយនឹងកើតមាននៅឆ្នាំ២០៣១។

វាត្រូវបានគេប្រទះឃើញដំបូង នៅក្នុងឆ្នាំ២០១០ប៉ុន្តែមានតែពេលឥឡូវនេះ ទើបតេឡេទស្សន៍ហូប៊លអាចបញ្ជាក់ពីទំហំរបស់វា។ ហើយវាមានទំហំធំជាងផ្កាយដុះកន្ទុយណាណាទាំងអស់ដែលធ្លាប់រកឃើញដោយតារាវិទូកាលពីមុន។យោងតាមសេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសបានឲ្យដឹងថាវាត្រូវបានរកឃើញដោយតារាវិទូ Pedro Bernardinelli និង GaryBernstein នៅក្នុងរូបភាពបណ្ណសារ ពី Dark Energy Survey នៅមន្ទីរអង្កេតតារាសាស្ត្រ Cerro Tololo Inter-AmericanObservatory នៅប្រទេសឈីលី។

លោក Man-To Huiមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាម៉ាកាវបានពិពណ៌នាផ្កាយដុះកន្ទុយនេះថា ជាអង្គដ៏អស្ចារ្យ ដោយបន្ថែមថា យើងបានព្យាករថាផ្កាយដុះកន្ទុយនេះមានទំហំធំណាស់ ប៉ុន្តែយើងត្រូវការទិន្នន័យល្អបំផុតដើម្បីបញ្ជាក់រឿងនេះ។ ផ្កាយដុះកន្ទុយ Bernardinelli-Bernstein នេះបានធ្វើដំណើរតាមគន្លងរាងអេលីប ប្រើរយៈពេល៣លានឆ្នាំដែលវាស្ថិតនៅឆ្ងាយពីព្រះអាទិត្យ ប្រហែលកន្លះឆ្នាំពន្លឺ។ ឥឡូវនេះផ្កាយដុះកន្ទុយមួយនេះមានចម្ងាយ តិចជាង៣.២ប៊ីលានគីឡូម៉ែត្រពីព្រះអាទិត្យ៕

រូបថតផ្កាយដុះកន្ទុយដែលគេថតបាន កាលពីដើមឆ្នាំ២០២២
រូបថតផ្កាយដុះកន្ទុយដែលគេថតបាន កាលពីដើមឆ្នាំ២០២២

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...