បរទេស៖ លក្ខណៈសម្បត្តិរបស់ទូរសព្ទ OnePlus 11R ត្រូវបានគេរាយការណ៍ជាថ្មី។វាមិនមែនជាលើកទីមួយទេ ដែលមានរឿងបែបនេះកើតឡើង។ ជាការពិតណាស់គេទទួលបានសំណុំនៃការលេចធ្លាយ តាំងពីខែកញ្ញា។ លើកនេះ គេឃើញមានរូបថតថ្មីនៃកោះកាមេរ៉ារបស់ទូរសព្ទផងដែរ។រូបថ្មីនេះមានបង្ហាញពី alert slider ដែលល្បីថានឹងវិលត្រលប់មកវិញ។
ទូរសព្ទ OnePlus 11R ត្រូវបានគេនិយាយថា មានបន្ទះឈីប Qualcomm Snapdragon 8+ Gen 1, IR blaster, អេក្រង់120Hz FHD+,សេនស័រស្កេនក្រយៅដៃក្រោមអេក្រង់, ប្រភេទរ៉េម LPDDR5, កាមេរ៉ាគោល 50MP ដែលទំនងជាមានសេនស័រ Sony IMX766, ឡេនទូលាយ 13MP, កាមេរ៉ា 2MP នៃប្រភេទម៉ាក្រូ ឬ depth, និងកាមេរ៉ាសែហ្វី 16MP។ ទូរសព្ទនេះនឹងមានថាមពលថ្ម5,000 mAh។
ត្រលប់ទៅកាន់ខែកញ្ញាគេទទួលបានព័ត៌មានថា ស្មាតហ្វូននេះមានកម្រិតបង្ហាញ 1080 x 2412ភិចសែល ហើយមានជម្រើសរ៉េម (8/16GB) និងអង្គផ្ទុកទិន្នន័យ(128/256GB)។ វាក៏មានការសាកថាមពលថ្ម 100W ខណៈដែលពាក្យចចាមអារ៉ាមថា ឡេនទូលាយរបស់វាមានទំហំ 8MP។ គេនៅតែមិនច្បាស់ថា តើពេលណាដែលទូរសព្ទ OnePlus 11R នឹងបញ្ចេញជាផ្លូវការនោះទេ៕
ប្រភព: GSMArena