មនុស្សជាតិនឹងកំណត់ឆ្នាំ២០៣៣ គឺជាពេលដែលសំណាកពីភពអង្គារ យកចុះមកដល់ផែនដី - TrueID

មនុស្សជាតិនឹងកំណត់ឆ្នាំ២០៣៣ គឺជាពេលដែលសំណាកពីភពអង្គារ យកចុះមកដល់ផែនដី

July 28, 2022

បរទេស៖ បេសកកម្មដំបូង ដើម្បីបញ្ជូនសំណាកពីភពផ្សេងទៀត នឹងចុះមកដល់ភពផែនដី នៅឆ្នាំ២០៣៣នេះបើយោងតាមមន្ត្រីទីភ្នាក់ងារអវកាសណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប។ យានរ៉ូវើ Perseverance បច្ចុបន្នកំពុងប្រមូលសំណាកនៅលើភពអង្គារ។ ខណៈពេលដែល Perseverance តាមដានទីតាំងនៃបឹងបុរាណដែលធ្លាប់កើតមានតាំងពីរាប់ពាន់លានឆ្នាំមុនវាបានប្រមូលថ្មនិងដី។ វត្ថុធាតុដើមទាំងនេះមានការចាប់អារម្មណ៍ព្រោះវាអាចមានភស្ដុតាងនៃសាពាង្គកាយមីក្រូតូចៗពីអតីតកាល ដែលនឹងបង្ហាញថាតើជីវិតធ្លាប់មាននៅលើភពអង្គារដែរឬទេ។ អ្នកវិទ្យាសាស្ត្រនឹងមានឱកាស ប្រើប្រាស់ឧបករណ៍ទំនើបៗមួយចំនួនជុំវិញពិភពលោកដើម្បីសិក្សាសំណាកដ៏មានតម្លៃទាំងនេះ។

កម្មវិធី Mars Sample Return ដ៏មានមហិច្ឆតា ពាក់ព័ន្ធនឹងការសហការគ្នារវាងទីភ្នាក់ងារទាំងពីរដើម្បីទាញយកសំណាកចំនួន៣០ ពីភពក្រហមនេះ។ បេសកកម្មជាច្រើននឹងចាប់ផ្ដើមទៅកាន់ភពអង្គារនៅចុងទសវត្សរ៍នេះ ដើម្បីទៅទទួលនិងនាំយកសំណាក ត្រឡប់មកវិញដោយសុវត្ថិភាព។ ដំបូងឡើយផែនការនេះគឺដើម្បីបាញ់បង្ហោះរ៉ូវើទៅទទួលសំណាកនិងយានចុះចត Sample RetrievalLander នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០២០។

នៅពេលដែលមកដល់ផ្ទៃភពអង្គាររូវើទទួលនេះនឹងប្រមូលយកសំណាក ពីទីកន្លែងដែលរ៉ូវើ Perseverance បានទុកវានៅលើផ្ទៃអង្គារ។ ឥឡូវនេះ Perseverance នឹងក្លាយជាយានដឹកសំណាកជាបណ្ដោះអាសន្នសិនដើម្បីយកទៅឲ្យយានចុះចត។ ការវាយតម្លៃពីស្ថានភាពនិងអាយុកាលក្នុងពេលចុងក្រោយរបស់រ៉ូវើនេះបង្ហាញថា វានៅតែស្ថិតក្នុងលក្ខខណ្ឌដ៏ចម្បងដើម្បីដឹកសំណាកដោយខ្លួនឯង នៅឆ្នាំ2030។ Perseveranceនឹងត្រៀមបម្រុងទៅកាន់យានចុះចត ហើយដៃរ៉ូបូតរបស់យានចុះចតនឹងផ្ទេរសំណាក។

យានចុះចត Sample Retrieval Landerនឹងដឹកកូនឧទ្ធម្ភាគចក្រជំនួយចំនួនពីរ ជាជាងរ៉ូវើទទួល។ ប្រសិនបើសុខភាពរបស់ Perseverance នៅតែដដែលក្នុងរយៈពេល៨ឆ្នាំខាងមុខ ហើយវាមិនត្រូវការជំនួយណាមួយក្នុងការបញ្ជូនសំណាកទៅកាន់យានចុះចតទេ កូនឧទ្ធម្ភាគចក្រទាំងនេះអាចនឹងសង្កេតមើលនិងចាប់រូបភាពនៃដំណើរការនេះ៕

រូបភាពពី NASA
រូបភាពពី NASA

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...