ប្រទេសអែលសាល់វ៉ាឌ័រទទួលយក Bitcoin ជារូបិយប័ណ្ណស្របច្បាប់ សម្រាប់ថ្លៃទូទាត់ - TrueID

ប្រទេសអែលសាល់វ៉ាឌ័រទទួលយក Bitcoin ជារូបិយប័ណ្ណស្របច្បាប់ សម្រាប់ថ្លៃទូទាត់

September 8, 2021

អែលសាល់វ៉ាឌ័រ៖ ប្រទេសអែលសាល់វ៉ាឌ័របានក្លាយជាប្រទេសដំបូងគេ ដែលទទួលយក Bitcoinជារូបិយប័ណ្ណស្របច្បាប់ នៅក្នុងចលនាមួយដែលធ្វើឲ្យប្រទេសនេះនិងពិភពលោកពិភាក្សាអំពីឱកាសនិងគ្រោះថ្នាក់នៃរូបិយប័ណ្ណឌីជីថល។ ចាប់ពីថ្ងៃនេះអាជីវកម្មនឹងមានកាតព្វកិច្ចតាមលទ្ធភាព ដែលអាចទទួលយកកាក់ឌីជីថលដែលមានភាពចម្រូងចម្រាសនេះសម្រាប់ថ្លៃទូទាត់។

មនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថានឹងទាញយកកម្មវិធីកាបូបឌីជីថលថ្មីរបស់រដ្ឋាភិបាល ដែលផ្ដល់ប្រាក់ចំនួន៣០ដុល្លារនៅក្នុងBitcoin ​ដល់ពលរដ្ឋគ្រប់រូប។ អ្នកគាំទ្រ Bitcoinនៅជុំវិញពិភពលោកបានទិញកាក់ឌីជីថល ដែលមានតម្លៃ៣០ដុល្លារជាការបង្ហាញការគាំទ្រនិងជួយបង្កើនតម្លៃរូបិយប័ណ្ណដែលប្រែប្រួល។

អ្នកបើកបរតាក់ស៊ីអែលសាល់វ៉ាឌ័រម្នាក់គឺលោក Daniel Hercules មានអាយុ២៦ឆ្នាំមានការរំភើបចំពោះការផ្លាស់ប្ដូរនេះ ប៉ុន្តែក៏ព្រួយបារម្ភផងដែរថាតើប្រាក់ចំណូលរបស់គាត់នឹងមានស្ថិរភាពយ៉ាងណា។ លោក Daniel និយាយថា តម្លៃនៃការប្ដូរ Bitcoin ទៅជារូបិយប័ណ្ណក្នុងស្រុកគឺប្រាក់ដុល្លារអាមេរិកគឺខ្ពស់ដល់ទៅ១០ភាគរយ ដូច្នេះគាត់កំពុងប្រើប្រាស់លុយ ដូចគណនីសន្សំដែរ។ គាត់សង្ឃឹមថាកាបូបលុយរបស់គាត់នឹងកើនដល់ប្រហែល១,០០០ដុល្លារនៅក្នុង Bitcoinប៉ុន្តែគាត់ក៏ខ្លាចរូបិយប័ណ្ណនេះធ្លាក់ថ្លៃដែរ៕

Bitcoin ត្រូវបានគេទទួលយកគ្រប់ទីកន្លែងនៅក្នុងប្រទេសនេះ សម្រាប់ទំនិញនិងសេវាកម្មផ្សេងៗ រួមទាំងប្រាក់ដុល្លារ
Bitcoin ត្រូវបានគេទទួលយកគ្រប់ទីកន្លែងនៅក្នុងប្រទេសនេះ សម្រាប់ទំនិញនិងសេវាកម្មផ្សេងៗ រួមទាំងប្រាក់ដុល្លារ

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...