អាចទេ Apple នឹងហៅ iPhone មានរន្ធ USB-C ដំបូងគេ ជា iPhone 15 Ultra? - TrueID

អាចទេ Apple នឹងហៅ iPhone មានរន្ធ USB-C ដំបូងគេ ជា iPhone 15 Ultra?

September 11, 2022

បរទេស៖ ស៊េរី iPhone 14 ទើបតែត្រូវបានប្រកាសបង្ហាញហើយឥឡូវស្រាប់តែលេចឮគំនិតមួយចំនួន អំពីសែស្រឡាយ iPhone 15 រួចទៅហើយដែលទំនងជានឹងមកដល់ក្នុងឆ្នាំ2023។ វាមានការលេចធ្លាយនិងពាក្យចចាមអារ៉ាមអំពីការផ្ដល់ជូននៅឆ្នាំក្រោយ ដែលរួមទាំងលទ្ធភាពដែល Apple អាចនឹងផលិត iPhone គ្មានរន្ធអ្វីទាំងអស់។ ទាំងលោក MarkGurman និង Ming-Chi Kuo បានពិភាក្សាគ្នាអំពីអនាគតរបស់iPhone ជាមួយនឹងអ្នកតាមដានរបស់ពួកគាត់។

តាមពិតទៅខណៈពេលដែលលោក Ming-Chi Kuo និយាយអំពីរឿងនេះ ដោយនិយាយថា «Appleក៏នឹងចាប់ផ្ដើមបង្កើត អ្វីដែលប្លែក»ប៉ុន្តែដោយមិនផ្ដល់ជូននូវភាពជាក់លាក់ ឬការព្យាការណ៍ទេ លោក Mark Gurman ឯនេះវិញ បានបង្ហាញថា ម៉ូឌែល Ultra នឹងមកដល់។ លោក MarkGurman នៃសារព័ត៌មាន Bloomberg បានបង្កើតការចង្អុលបង្ហាញនេះបន្ទាប់ពីគាត់និយាយអំពី នាឡិកាឆ្លាត Apple Watch Ultraដោយលាន់មាត់ថា៖ «Ultra បង្ហាញខ្លួនថ្ងៃនេះ នៅលើនាឡិកា AppleWatch។ រំពឹងថា នឹងមកដល់ iPhone ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ»។

គាត់មិនបាននិយាយជាក់ច្បាស់ ទៅកាន់ iPhone 15 Ultra ទេ ប៉ុន្តែនេះទំនងជាទៅរួចបន្ទាប់ពីលោក Ming-Chi Kuo បានបញ្ចេញមតិរបស់គាត់។ លោក Gurmanបានរំលឹកឡើងវិញនូវជំនឿរបស់គាត់ថា iPhone Ultra កំពុងតែធ្វើដំណើរហើយ។ ហ្វេនៗរំពឹងច្រើន ពី iPhone 15 Ultra លើសពីអ្វីដែលវានឹងប្រើរន្ធ USB-C ជាលើកដំបូង។ Appleនឹងប្រើប្រាស់រន្ធទម្លុះអេក្រង់ Dynamic Island របស់ខ្លួន ទៅកាន់កម្រិតថ្មីផងដែរ ដោយ iPhone 15Ultra/iPhone 15 Pro Maxនឹងទទួលបានមុខងារកំណត់ពេញលេញ៕

រូបភាពពី 4RMD & Unsplash
រូបភាពពី 4RMD & Unsplash

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...