បរទេស៖ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Google បានប្រកាសបញ្ចេញមុខងារ night mode ទៅកាន់កម្មវិធីទាំងអស់របស់ខ្លួន។ កម្មវិធីក្របានមុខងារមួយនេះគឺ GoogleMaps ប៉ុន្តែចុងក្រោយវានឹងទទួលបានមុខងារ dark theme ដែលត្រូវបានគេកំណត់បញ្ចេញជាសកលសម្រាប់អ្នកប្រើប្រាស់ Android ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
មុខងារ dark theme របស់ GoogleMaps នឹងធ្វើឲ្យប៊ូតុងនៅលើផែនទីប្ដូរទៅជាពណ៌ប្រផេះនិងផ្លូវមានពណ៌ខៀវស្រាល។ មុខងារ night mode ជួយឲ្យភ្នែកសម្រាកបានច្រើននៅពេលសម្លឹងមើលអេក្រង់ និងជួយសន្សំសំចៃអាយុកាលរបស់ថ្មទូរសព្ទផងដែរ។
អ្នកប្រើប្រាស់មួយចំនួនតូចបានទទួលមុខងារមួយនេះរួចមកហើយតាំងពីខែកញ្ញា តាមរយៈការធ្វើតេស្ដឲ្យប្រើសាកល្បង។ អ្នកធ្វើតេស្ដនៅតែទទួលបានមុខងារមួយនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះប៉ុន្តែវាក៏បានបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមុនពេលការបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខ។
នៅពេលដែលពួកយើងទទួលបានមុខងារមួយនេះ វានឹងមាន៣ជម្រើស សម្រាប់ការផ្លាស់ប្ដូរផ្ទៃនៃផែនទី។យើងអាចផ្លាស់ប្ដូរវាបាន ដោយគ្រាន់តែចូល setting របស់កម្មវិធីនិងជ្រើសរើស theme។ បន្ទាប់មកយើងនឹងឃើញ៣ជម្រើស សម្រាប់ការកំណត់ដូចជាAlways in light theme, Always in dark theme និង Same as device theme។
ការប្រកាសនេះរួមជាមួយនឹងមុខងារមួយចំនួនទៀតសម្រាប់Android នឹងមកដល់និទាឃរដូវនេះហើយ ហើយ Google និយាយថាមុខងារ dark theme នឹងបញ្ចេញជាសកលទៅកាន់អ្នកប្រើប្រាស់ Androidទាំងអស់។ ទោះជាយ៉ាងណា មិនទាន់មានសញ្ញាបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការiOS នឹងទទួលបានមុខងារ dark theme នេះនៅឡើយទេ៕