ក្រុមហ៊ុន Google បានបញ្ចេញរូប Doodle ថ្មីដ៏គួរឲ្យចាប់អារម្មណ៍ដែលអនុញ្ញាតឲ្យអ្នកលេងហ្គេមប៉េតង់តាមប្រព័ន្ធអនឡាញ។ គោលដៅនៃកីឡាប៉េតង់គឺបោះបាល់(ប៊ូល) របស់អ្នកឲ្យជិត តាមដែលអាចធ្វើទៅបាន ទៅកាន់កូនបាល់ក្រហមតូចមួយ (cochonnet) នៅលើទីលានប្រកួតនៅពីមុខអ្នក។
នៅលើកុំព្យូទ័ររបស់អ្នក អ្នកនឹងបោះបាល់ដោយចុចលើប៊ូល ហើយទាញនិងអូសដោយប្រើ mouse ដើម្បីរុញវាទៅមុខ។នៅលើទូរសព្ទ អ្នកនឹងបោះប៊ូលដោយប្រើម្រាមដៃរបស់អ្នក រួចទាញអូសនិងបោះវា។ អ្នកនឹងទទួលបានពិន្ទុសម្រាប់ការមានប៊ូលនៅជិតកូនបាល់ក្រហម cochonnetច្រើនជាងដៃគូប្រកួតរបស់អ្នក ហើយអ្នកណាដែលមានពិន្ទុច្រើនជាងគេ បន្ទាប់ពីបីជុំនឹងឈ្នះ។
Google ក៏មានការបង្ហាញដ៏ល្អ ពីរបៀបលេងហ្គេមនេះមុនពេលអ្នកចាប់ផ្ដើមលេងដំបូង។ អ្នកអាចលេងមួយទល់នឹងមួយ ឬជាក្រុមពីរដោយធ្វើការចែករំលែកតំណលីង (link) ឬការចាប់ផ្គូផ្គងដោយចៃដន្យជាមួយគូប្រជែងតាមប្រព័ន្ធអនឡាញ។ ប្រសិនបើអ្នកមិនទាន់បានចូលមើល នៅលើ Google នៅថ្ងៃនេះទេ នេះគឺជារូបភាពមានចលនានៃ Doodle របស់កីឡាប៉េតង់៕
ប្រភព: The Verge