លេចចេញទូរសព្ទដាក់តាំង នៃស៊េរី Samsung Galaxy S23 បង្ហាញពីរូបរាងច្បាស់ៗ - TrueID

លេចចេញទូរសព្ទដាក់តាំង នៃស៊េរី Samsung Galaxy S23 បង្ហាញពីរូបរាងច្បាស់ៗ

December 18, 2022

បរទេស៖ មួយឈុតនៃទូរសព្ទដាក់តាំងបង្ហាញ Samsung Galaxy S23, S23+ និង S23 Ultraត្រូវបានគេថត និងត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណេតភ្លាមៗ។ទូរសព្ទដាក់តាំងនេះគឺបញ្ជាក់ពី ការរចនាដែលយើងបានឃើញនៅលើការលេចធ្លាយមុនៗ។រូបថតលេចធ្លាយនេះលើកនេះបង្ហាញពីគ្រប់ជ្រុងនៃម៉ូឌែលទាំងបី ជាមួយពណ៌ខ្មៅនិងស។

ដូចដែលបានរំពឹងទុក កោះកាមេរ៉ារបស់ Galaxy S23 និង S23+ គឺជាការផ្លាស់ប្តូរដែលអាចមើលឃើញគួរឲ្យចាប់អារម្មណ៍។ទូរសព្ទពីរនេះត្រូវបានដាក់ជិតគ្នានឹង Galaxy S23 Ultra ដែលមានរូបរាងការរចនាមិនសូវផ្លាស់ប្ដូរខ្លាំង។ ភាពខុសគ្នាតែមួយគត់រវាងរូបតាំងបង្ហាញទាំងនេះនិងរូប render កាលពីមុន គឺជាការប្ដូរទីតាំងនៃរន្ធដាក់ស៊ីមកាត។រូបភាព render បង្ហាញពីរន្ធនេះស្ថិតនៅខាងក្រោមខណៈរូបដាក់តាំងស្ថិតនៅផ្នែកចំហៀង៕

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...