ទីបំផុត គេដឹងពីសេនស័រកាមេរ៉ា 200MP ថ្មី ដែលនឹងបំពាក់នៅលើ Galaxy S23 Ultra ហើយ - TrueID

ទីបំផុត គេដឹងពីសេនស័រកាមេរ៉ា 200MP ថ្មី ដែលនឹងបំពាក់នៅលើ Galaxy S23 Ultra ហើយ

August 3, 2022

បរទេស៖ មួយរយៈមុននេះ គេបានបង្ហាញថា ស្មាតហ្វូនជំនាន់ក្រោយរបស់ Samsung គឺGalaxy S23 Ultra ដែលនឹងមកដល់នៅឆ្នាំក្រោយ ជាមួយនឹងកាមេរ៉ាទំហំ200MP។ ខណៈពេលដែលព័ត៌មានមុនបានរាយការណ៍ថាស្មាតហ្វូននេះមិនបំពាក់មកជាមួយសេនស័រ 200MP ដែលមាននៅក្នុងបច្ចុប្បន្ននោះទេឥឡូវ អត្តសញ្ញាណនៃកាមេរ៉ារបស់ទូរសព្ទនេះបានលេចធ្លាយហើយ។

ដូចដែលបង្ហាញដោយប្រភព IceUniverse ទូរសព្ទ Galaxy S23 Ultra នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងសេនស័រ SOCELL HP2 ដែលជាកាមេរ៉ាគោលរបស់វា។សេនស័រនេះមិនទាន់ត្រូវបានប្រកាសចេញនៅឡើយទេ ប៉ុន្តែពិតណាស់ វានឹងមានគុណភាពបង្ហាញកម្រិត200MP។ អ្នកធ្វើឲ្យបែកធ្លាយរូបនេះហាក់ដូចជាមានភាពប្រាកដប្រជានៃព័ត៌មាននេះផងដែរ ដោយអះអាងថាមានទំនុកចិត្តជិត 100% សម្រាប់អត្តសញ្ញាណនៃសេនស័រនេះ។

ខណៈពេលវាពិតជាល្អណាស់ក្នុងការដឹងពីសេនស័រអ្វីដែលនឹងបំពាក់នៅលើ Galaxy S23Ultra បច្ចុប្បន្ននេះមិនទាន់មានព័ត៌មានបង្ហាញពីលក្ខណៈសម្បត្តិជាក់លាក់របស់សេនស័រISOCELL HP2 នៅឡើយទេ។ យោងតាម Ice Universe បានឲ្យដឹងថា វានឹងប្រសើរជាងសេនស័រ ISOCELL HP1ប្រើដោយក្រុមហ៊ុន Motorola ដែលគ្រោងនឹងបង្ហាញខ្លួននៅលើទូរសព្ទMoto X30 Pro៕

ការបង្ហោះនៅលើ Twitter របស់ Ice Universe
គំរូរូបភាព render នៃ Galaxy S23 Ultra (ប្រភពរូបភាព HoiIndi)
គំរូរូបភាព render នៃ Galaxy S23 Ultra (ប្រភពរូបភាព HoiIndi)

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...