អ្នកជំនាញព្រមានពីការឡើងកម្ដៅផែនដី១.៥អង្សាសេ ដែលនឹងផ្ដល់ក្ដីអន្តរាយ ដល់សុខភាពមនុស្សជាតិទាំងមូល - TrueID

អ្នកជំនាញព្រមានពីការឡើងកម្ដៅផែនដី១.៥អង្សាសេ ដែលនឹងផ្ដល់ក្ដីអន្តរាយ ដល់សុខភាពមនុស្សជាតិទាំងមូល

September 6, 2021

បរទេស៖ អ្នកនិពន្ធនៃទិនានុប្បវត្តិវេជ្ជសាស្ត្រជាង២៣០ បាននិយាយនៅក្នុងវិចាណកថារួមមួយកាលពីថ្ងៃចន្ទថាសុខភាពមនុស្សកំពុងរងផលប៉ះពាល់ដោយវិបត្តិអាកាសធាតុហើយផលប៉ះពាល់អាចក្លាយជាក្ដីអន្តរាយ និងមិនអាចវិលត្រលប់មកវិញលុះត្រាតែរដ្ឋាភិបាលធ្វើអ្វីច្រើន ចំពោះបញ្ហាកម្ដៅផែនដី។

អត្ថបទវិចារណកថាសំដៅបង្កើតទំនាក់ទំនងរវាងវិបត្តិអាកាសធាតុនិងផលប៉ះពាល់សុខភាពមិនល្អក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះរួមមានការកើនឡើងនៃការស្លាប់ដោយសារកម្ដៅ ការខ្សោះជាតិទឹកនិងខូចបង់មុខងារតម្រង់នោមមហារីកស្បែក ការឆ្លងមេរោគតំបន់ត្រូពិក បញ្ហាសុខភាពផ្លូវចិត្ត ផលវិបាកនៃការមានផ្ទៃពោះអាឡែហ្ស៊ី និងជំងឺបេះដូងនិងសួត។មានការព្រមានពីការកើនឡើងនៃសីតុណ្ហភាពជាមធ្យមទូទាំងពិភពលោក១.៥អង្សាសេលើសពីកម្រិតឧស្សាហកម្មមុននិងការបាត់បង់ជីវចម្រុះប្រឈមនឹងគ្រោះមហន្តរាយដល់សុខភាព ដែលមិនវិលត្រលប់មកវិញបាន។

រូបតំណាង
រូបតំណាង

រដ្ឋាភិបាលជុំវិញពិភពលោកកំពុងរៀបចំផែនការ ដើម្បីព្យាយាមទប់ទល់នឹងការឡើងកម្ដៅផែនដីដល់១.៥អង្សាសេដើម្បីការពារផលប៉ះពាល់កាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុ។ការឡើងកម្ដៅគឺប្រហែល១.២អង្សាសេហើយ។ អ្នកនិពន្ធក៏បានព្រមានផងដែរថា គោលបំណងដើម្បីឈានដល់net zero ដែលពិភពលោកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មិនលើសពីការបំបាត់វាចេញពីបរិយាកាស។ពួកគាត់ក៏បានបន្ថែមថា ទំនងជាការកើនឡើងកម្ដៅផែនដីនឹងកើនឡើងលើស២អង្សាសេដែលជាកម្រិតមួយដែលអ្នកវិទ្យាសាស្ត្រអាកាសធាតុនិយាយថា នឹងនាំមកនូវព្រឹត្តិការណ៍មហន្តរាយអាកាសធាតុធ្ងន់ធ្ងរក្នុងចំណោមផលប៉ះពាល់ផ្សេងទៀតដល់ជីវិតមនុស្សសត្វនិងរុក្ខជាតិ៕

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...