បរទេស៖ ក្រុមហ៊ុន Realme បានបង្ហាញនាឡិកាឆ្លាតថ្មី នោះគឺ Watch 3 Pro។ ដោយត្រូវបានបង្កើតឡើងជាមួយគែមរាបស្មើ និងប៊ូតុងតែមួយ នាឡិកា RealmeWatch 3 Pro ក៏មានអេក្រង់ AMOLED ទំហំ1.78អ៊ីញ ដែលផ្ដល់ពន្លឺកំពូលដល់ 500 nits, ល្បឿន 60Hzrefresh rate, និងកម្រិតភាពច្បាស់ដើម 448 x 368ភិចសែល។
លើសពីនេះ Realme ក៏បានដំឡើងមុខនាឡិកា ជាង100មុខ រួមទាំងម៉ូតកីឡាយ៉ាងហោចណាស់110 ដែលពឹងផ្អែកលើសេនស័រផ្សេងៗរបស់នាឡិកាឆ្លាតវៃ។ជាពិសេស Realme Watch 3 Pro អាចតាមដានចង្វាក់បេះដូងនិងកម្រិតអុកស៊ីសែនក្នុងឈាម ក៏ដូចជាការតាមដានការគេង និងវដ្ដមករដូវផងដែរ។
កាន់តែពិសេសគឺថាRealme ក៏រួមបញ្ចូលទាំង GPS សម្រាប់ការប្រមូលទិន្នន័យទីតាំងនៅពេលធ្វើការហាត់ប្រាណ ដែលមិនតែងតែផ្ដល់ឲ្យ នៅលើនាឡិកាឆ្លាតវៃផ្សេងៗកម្រិតថវិកានោះទេ។ចំពោះតម្លៃនៅស្រុកក្រៅ Realme Watch 3 Pro នឹងលក់ប្រហែល US$63៕
ប្រភព: Notebookcheck