បរទេស៖ ចំណាប់អារម្មណ៍របស់ YouTube ទៅលើ podcasts ហាក់ដូចជាពង្រីកលើសពីការចំណាយទៅកាន់creators ដើម្បីបង្កើតវីដេអូ។ វេបសាយ 9to5Google បានកត់សម្គាល់ថា YouTube បានបើកផ្ទាំង podcastsស្ងាត់ៗ។ មានតែមនុស្សមួយចំនួនប៉ុណ្ណោះ ដែលអាចចូលប្រើវាបាននៅលើកុំព្យូទ័រឬទូរសព្ទដៃ ហើយអ្នកដែលអាចទាំងនោះ នឹងឃើញឆានែលល្បីៗ, ភាគ,និងបញ្ជីចាក់ ព្រមទាំងប្រភេទនិងកម្មវិធីដែលបានណែនាំ។
នាពេលបច្ចុប្បន្នអ្នកនឹងឃើញរូបភាព thumbnails ធម្មតារបស់វីដេអូនិងការគ្រប់គ្រងការចាក់ ទោះបីជាអតិថិជនរបស់ YouTube Premium ដែលជាធម្មតាឃើញជម្រើស ដែលផ្ដោតលើការស្ដាប់ក៏ដោយ។ ខណៈពេលដែលផែនការរយៈពេលវែងរបស់YouTube មិនត្រូវបានបង្ហាញឲ្យឃើញនោះទេ ផ្នែកថ្មីនេះបង្ហាញថាប្រេន Google កំពុងដាក់ទីតាំងរបស់ខ្លួនជាជម្រើសមួយ សម្រាប់អតិថិជនpodcast ដូចជា Apple Podcasts និង Spotifyដែរ។
YouTube មាន podcasts ជាច្រើនរួចមកហើយ គ្រាន់តែពួកវាស្ថិតនៅក្នុងទម្រង់ជាវីដេអូតែប៉ុណ្ណោះ។ផ្ទាំង Explore អាចទាក់ទាញចំណាប់អារម្មណ៍បន្ថែម លើការបង្កើតទាំងនោះហើយលើកទឹកចិត្ត podcasters កាន់តែច្រើនឲ្យបង្ហោះការងាររបស់ពួកគេនៅលើ YouTube៕
ប្រភព: Engadget