បរទេស៖ កម្មវិធីតិកតុកបានបន្ថែមប្រវែងរយៈពេលវីដេអូពីត្រឹមមួយនាទីនៅលើវេទិការបស់ខ្លួន ឲ្យឡើងទៅដល់ប្រវែង៣នាទី។ បើតាមការបង្ហោះនៅលើប្លក់ (blog) អ្នកគ្រប់គ្រងផលិតផល លោក Drew Kirchhoff បាននិយាយថា ការផ្លាស់ប្ដូរនេះនឹងអនុញ្ញាតឲ្យមានការនិយាយរឿងរ៉ាវបានកាន់តែយូរនិងការកម្សាន្ត។
ចាប់តាំងពីវាបើកដំណើរការក្នុងឆ្នាំ២០១៨កម្មវិធីតិកតុកបានកំណត់អ្នកប្រើប្រាស់ ឲ្យថតវីដេអូត្រឹមរយៈពេល៦០វិនាទី ដោយធ្វើឲ្យវាខុសប្លែកពីដៃគូប្រកួតប្រជែងផ្សេងៗដូចជាយូធូប។ កម្មវិធីនេះបាននិយាយថាការផ្លាស់ប្ដូរថ្មីនេះនឹងបានទៅដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
បើតាមការបង្ហោះនៅលើប្លក់របស់តិកតុក ការផ្លាស់ប្ដូរនេះកើតឡើងក៏ព្រោះតែអ្នកប្រើប្រាស់មួយចំនួននិយាយថា ពួកគេចង់បានរយៈពេលបន្ថែមទៀត៕
ប្រភព: BBC