បរទេស៖ ចាប់ពីថ្ងៃនេះ ក្រុមហ៊ុន Samsung បានចាប់ផ្ដើមបញ្ចេញនូវ OneUI 5 ដែលមានស្ថេរភាព ដោយចាប់ផ្ដើមជាមួយនឹងស៊េរី Galaxy S22(យ៉ាងហោចណាស់ដែលដំណើរការដោយឈីប Exynos)។មានបញ្ជីទូរសព្ទ Galaxy ជាច្រើនដែលកំពុងដំណើរការតាមរយៈកម្មវិធីបេតា និងត្រូវបំបាត់ bugs ចោលសិនមុនពេលដែលពួកគេទទួលបានកំណែដែលមានស្ថេរភាពផ្ទាល់ នៃ softwareថ្មី។
តើ One UI 5 មានលក្ខណៈបែបណា? វីដេអូណែនាំជាផ្លូវការខាងក្រោមនេះដែលមានរយៈពេល2នាទី នឹងបង្ហាញពីអ្វីដែលថ្មីនៅក្នុងកំណែចុងក្រោយបំផុតនៃផ្ទៃ custom user interface របស់ Samsung។ ក្រុមហ៊ុនបានបន្ថែមមុខងារកែថ្មីៗមួយចំនួន ទាំងដោយស្វ័យប្រវត្តិនិងដោយដៃដើម្បីធ្វើឲ្យទូរសព្ទរបស់អ្នក មើលទៅដូចចិត្តដែលអ្នកចង់បាន។
វាក៏មានការកែលម្អជាក់ស្ដែងមួយចំនួនផងដែរ ដូចជា stacked widgets ដើម្បីរក្សាទំហំចន្លោះនៅលើ homescreen របស់អ្នក។ដូចគ្នានេះផងដែរ ឧបករណ៍អេក្រង់ធំ (ដូចជា Galaxy Fold) មាន taskbar ថ្មី។ One UI 5ក៏រួមបញ្ចូលគ្នានូវការគ្រប់គ្រងឯកជនភាព និងសុវត្ថិភាពទៅក្នុងអេក្រង់តែមួយជាមួយនឹងការព្រមានដោយស្វ័យប្រវត្តិ ប្រសិនបើមានអ្វីមួយដែលគួរឲ្យសង្ស័យកំពុងកើតឡើង៕
ប្រភព: GSMArena