រូបភាពលេចធ្លាយថ្មី បញ្ជាក់ពីនាឡិកាឆ្លាត Oppo Watch 3 មានអេក្រង់កោងទំនើបប្លែក - TrueID

រូបភាពលេចធ្លាយថ្មី បញ្ជាក់ពីនាឡិកាឆ្លាត Oppo Watch 3 មានអេក្រង់កោងទំនើបប្លែក

August 5, 2022

បរទេស៖ ប្រភព DigitalChat Station បន្តធ្វើឲ្យលេចធ្លាយព័ត៌មានលម្អិតអំពី នាឡិកាឆ្លាត OppoWatch 3។ ដូចដែលគេធ្លាប់បាននិយាយ Oppo Watch 3 មានពាក្យចចាមអារ៉ាមថានឹងបំពាក់អេក្រង់ AMOLED ទំហំ1.91អ៊ីញជាមួយនឹង LTPO backplane។ គួបផ្សំជាមួយឈីប SnapdragonW5 Plus Gen 1 នាឡិកា Oppo Watch 3 ត្រូវបានគេរំពឹងថា នឹងផ្ដល់ថាមពលថ្មដល់ទៅ5ថ្ងៃក្នុងការប្រើប្រាស់ជាប្រចាំ ដែលធ្វើបានល្អជាងនាឡិកាឆ្លាត Wear OS ទាំងអស់។

ដូចរូប renders បានបង្ហាញ OppoWatch 3 មានតួលោហៈ បូករួមទាំងជម្រើសនៃខ្សែស្បែក ឬស៊ីលីកូន។ Oppoហាក់ដូចជាខ្ចីការរចនា ចេញពី Apple ដោយមានការបន្ថែមប្រដាប់រង្វិល,ប៊ូតុងចុចមួយ, និងមីក្រូហ្វូន ដាក់នៅចំហៀងតែមួយ។ ខណៈដែលការរៀបចំរបស់ពួកវាគឺខុសគ្នាវាច្បាស់ថាតើក្រុមហ៊ុនណា ដែល Oppo ទទួលបានការបំផុសគំនិតពី។ជាងនេះទៅទៀត រូប renders បានគូសបញ្ជាក់ថា Oppo Watch3 នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់កោង ដែលជាមុខងារមិនធម្មតាមួយផ្សេងទៀតសម្រាប់នាឡិកាឆ្លាតវៃទំនើប។

គួរឲ្យដឹងផងដែរថា នាឡិកាដៃ Oppo3 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅថ្ងៃទី10ខែសីហា។ ទោះជាយ៉ាងណាក៏ដោយ Oppo មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទនៃការចេញលក់នៅឡើយទេហើយក៏មិនទាន់មានការបង្ហាញពីការបញ្ចេញជាសកលដូចគ្នា៕

ប្រភពរូប Digital Chat Station
ប្រភពរូប Digital Chat Station
ប្រភពរូប Digital Chat Station
ប្រភពរូប Digital Chat Station

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...