អាចទេ? Samsung នឹងបញ្ចេញទូរសព្ទដ៏សំខាន់មួយទៀតរបស់ខ្លួន នៅចុងឆ្នាំនេះ - TrueID

អាចទេ? Samsung នឹងបញ្ចេញទូរសព្ទដ៏សំខាន់មួយទៀតរបស់ខ្លួន នៅចុងឆ្នាំនេះ

September 2, 2021

បរទេស៖ គេបានលឺច្រើនអំពីទូរសព្ទ Galaxy S21 FE ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះតែវាមិនទាន់ចេញជាផ្លូវការនៅឡើយទេ។ ប្រភពមួយចំនួនបានបង្ហាញថា ការចេញលក់ GalaxyS21 FEប្រហែលជាមិនអាចទៅរួចនៅមុនត្រីមាសទី៤នៃឆ្នាំនេះទេ ប៉ុន្តែការលេចធ្លាយថ្មីៗនេះបង្ហាញថាS21 FE អាចនឹងត្រូវបានប្រកាសនៅខែនេះ។

ទោះជាយ៉ាងណា ក្រុមការងារនៅគេហទំព័រ Front Page Tech បាននិយាយផ្សេងថា បើមិនដូច្នេះទេ Galaxy S21 FE នឹងត្រូវដាក់ឲ្យបញ្ជាទិញទុកជាមុននៅថ្ងៃទី២០ ខែតុលា ខណៈការលក់នឹងចាប់ផ្ដើម នៅថ្ងៃទី២៩ ខែតុលា។ ដូចធម្មតាគ្មានវិធីណាអាចដឹងច្បាស់ ថាអ្វីពិតនិងអ្វីអ្វីដែលមិនពិតនោះទេ។

មានពាក្យចចាមអារ៉ាមថា Galaxy S21 FEអាចត្រូវបានលុបចោល ប៉ុន្តែការវិវត្តថ្មីៗមានដូចជាឈ្មោះទូរសព្ទបានលេចឡើងនៅហាង។ទាំងនេះគឺជាភាពប្រហាក់ប្រហែលនៃការបែកធ្លាយប៉ុន្តែការពិតជាក់ស្ដែងយ៉ាងណាមានតែរង់ចាំមើលប៉ុណ្ណោះ៕

រូបភាព
រូបភាព

ប្រភព: SamMobile

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...