កំពុងល្បីថា ទាល់តែជាវ YouTube Premium ទើបអាចមើលវីដេអូ បានដល់កម្រិត 4K - TrueID

កំពុងល្បីថា ទាល់តែជាវ YouTube Premium ទើបអាចមើលវីដេអូ បានដល់កម្រិត 4K

October 3, 2022

បរទេស​៖ ត្រលប់ទៅកាន់ខែសីហា ក្រុមហ៊ុន Google បានធ្វើតេស្ដដាក់ការផ្សាយពាណិជ្ជកម្មចំនួន10ដែលមិនអាចចុចរំលងបាន មុនពេលការលេងវីដេអូ ហើយជាសំណាងល្អលក្ខណៈបែបនេះមិនបាននៅលើសពី ដំណាក់កាលពិសោធន៍នោះឡើយ។ ឥឡូវនេះ វាហាក់ដូចជា Googleកំពុងដាក់ដំណើរការមុខងារមួយផ្សេងទៀតដែលនឹងជួយបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្ថែមទៀត តាមរយៈការជាវសេវាកម្ម YouTubePremium។

យ៉ាងណាមិញ បើលក្ខណៈពិសេសថ្មីនេះនៅហួសពីដំណាក់កាលពិសោធន៍នោះអ្នកមើល YouTube ធម្មតា ដែលចូលចិត្តមើលវីដេអូកម្រិត 4Kនឹងត្រូវការ ការជាវហើយ។ ខណៈពេលដែល Google នៅស្ងៀមទាក់ទងនឹងបញ្ហានេះអ្នកប្រើប្រាស់វេទិកាជជែក Reddit ម្នាក់ Ihatesmokealarmsបានបង្ហាញរូបថតអេក្រង់ screenshot ដែលវីដេអូFull HD មានជម្រើស 2160p អមដោយពាក្យថា"Premium - Tap to upgrade"។ ​ប្រសិនបើមុខងារពិសោធន៍ខាងលើនេះត្រូវបានអនុវត្តការមើល YouTube ដោយឥតគិតថ្លៃនឹងមានអស់ត្រឹមកម្រិត 1440p (អាស្រ័យលើទំហំរបស់វីដេអូដែរ)៕

រូបតំណាង (រូបភាពពី Pexels)
រូបតំណាង (រូបភាពពី Pexels)

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...