បរទេស៖ យោងតាមលោក Adam Mosseri ប្រធានកម្មវិធី Instagramបានឲ្យដឹងថា Instagram មិនមែនជាកម្មវិធីចែករំលែករូបថតទៀតទេ។នៅក្នុងវីដេអូដែលបានង្ហោះចូលទៅក្នុងគណនី Instagramនិង Twitter របស់គាត់ លោក Mosseri បាននិយាយថាក្រុមហ៊ុនកំពុងសំឡឹងរកការកម្សាន្តនិងវីដេអូបន្ទាប់ពីបានឃើញភាពជោគជ័យរបស់ដៃគូប្រកួតប្រជែង ដូចជាតិកតុកនិងយូធូប។
គាត់បានរៀបរាប់ពីការផ្លាស់ប្ដូរនិងការពិសោធនាពេលខាងមុខដែល Instagram នឹងធ្វើ រួមទាំងបង្ហាញការណែនាំទៅអ្នកប្រើប្រាស់ ឲ្យស្គាល់ប្រធានបទដែលពួកគេមិនទាន់តាមដាននិងធ្វើឲ្យការបង្កើតវីដេអូកាន់តែស៊ីជម្រៅ ដោយផ្ដល់បទពិសោធន៍ពេញអេក្រង់។
ថ្មីៗនេះ យើងបានលឺអំពីការសាកល្បងរបស់Instagram ជាមួយការបន្ថែមក្បួនគណនានៅលើផ្ទៃ feed។កម្មវិធីនេះក៏ផ្ដល់បទពិសោធន៍វីដេអូពេញអេក្រង់មួយរយៈផងដែរសម្រាប់មាតិកាដែលត្រូវបានដាក់បញ្ចូលទៅក្នុង IGTV,Reels, និង Stories ប៉ុន្តែលោក Mosseri និយាយថាក្រុមហ៊ុនចង់ចាប់យកផ្នែកវីដេអូ ឲ្យបានទូលំទូលាយជាងនេះ៕
Changes are coming to video on Instagram 📺
— Adam Mosseri 😷 (@mosseri) June 30, 2021
At Instagram we’re always trying to build new features that help you get the most out of your experience. Right now we’re focused on four key areas: Creators, Video, Shopping and Messaging. pic.twitter.com/ezFp4hfDpf
ប្រភព: The Verge