ពាក្យចចាមអារ៉ាមចុងក្រោយបង្ហាញថា សេរ៊ី iPhone 13 មួយចំនួន នឹងមានទំហំផ្ទុកទិន្នន័យ រហូតដល់ 1TB - TrueID

ពាក្យចចាមអារ៉ាមចុងក្រោយបង្ហាញថា សេរ៊ី iPhone 13 មួយចំនួន នឹងមានទំហំផ្ទុកទិន្នន័យ រហូតដល់ 1TB

September 13, 2021

បរទេស៖ ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ CaliforniaStreaming របស់ Apple នៅថ្ងៃទី១៤ ខែកញ្ញា (ត្រូវនឹងថ្ងៃទី១៥នៅកម្ពុជា) របាយការណ៍ថ្មីមួយពីអ្នកវិភាគ លោក Ming-Chi Kuo និយាយថា គាត់រំពឹងថា iPhone 13 Pro និង iPhone13 Pro Max នឹងមានអង្គផ្ទុកទិន្នន័យទំហំរហូតដល់ 1TB។ លោក Kuo និយាយថា iPhone13 និង iPhone 13 mini នឹងមានអង្គផ្ទុកទិន្នន័យ128GB, 256GB, និង 512GB ប៉ុន្តែមិនមានជម្រើស 64GBនោះទេ។

លោក Kuo ក៏បាននិយាយផងដែរថា គាត់រំពឹងថា Appleនឹងបង្ហាញ AirPods 3 នៅក្នុងព្រឹត្តិការណ៍ការប្រកាសផលិតផលថ្មីនេះ។ការលេចធ្លាយនិងពាក្យចចាមអារ៉ាមមុនៗបានចង្អុលបង្ហាញ អំពីសែស្រឡាយទូរសព្ទ iPhone13 ដែលនឹងរួមបញ្ចូលទាំងម៉ូឌែលចំនួនបួន ដែលមានទំហំដូចគ្នានឹងម៉ូឌែលឆ្នាំមុន។ទូរសព្ទថ្មីនេះត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាប្រសើរឡើងដែលរួមមានការថតវីដេអូបែប portrait និងមុខងារថតផ្កាយ astrophotography, ការធ្វើឲ្យប្រសើរឡើងនូវឡេនទូលាយ, និងការពង្រីក opticalzoom សម្រាប់វីដេអូកាន់តែប្រសើរ។

ពាក្យចចាមអារ៉ាមផ្សេងទៀតចំពោះApple Watch 7 កំពុងត្រូវបានគេទស្សន៍ទាយថា នឹងមានដំណើរការលឿនជាងមុននិងការរចនាផ្នែក hardware ថ្មី រួមជាមួយផ្ទៃអេក្រង់ធំជាងមុន។ ហើយ iPadMini ត្រូវបានគេរំពឹងថា នឹងទទួលបានការរចនាឡើងវិញដ៏ធំផងដែរ។ព្រឹត្តិការណ៍ប្រកាសផលិតផលថ្មីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង១២កណ្ដាលអធ្រាត្រ(ពេលវេលានៅកម្ពុជា) ហើយវាជាព្រឹត្តិការណ៍នឹងប្រព្រឹត្តិទៅនៅ ApplePark៕

រូបតំណាងសេរ៊ី iPhone 13
រូបតំណាងសេរ៊ី iPhone 13

ប្រភព: The Verge

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...