កម្សាន្តដោយរីករាយ! ទស្សនារូបភាពភ្លឺច្បាស់ដូចពេជ្រ រំលេចរូបរាងស្អាតទាក់ទាញឥតខ្ចោះ ជាមួយនឹងកំពូលទូរសទ្សន៍ដ៏ឆ្លាតវៃបំផុតសាមសុង Crystal UHD ថ្មី! - TrueID

កម្សាន្តដោយរីករាយ! ទស្សនារូបភាពភ្លឺច្បាស់ដូចពេជ្រ រំលេចរូបរាងស្អាតទាក់ទាញឥតខ្ចោះ ជាមួយនឹងកំពូលទូរសទ្សន៍ដ៏ឆ្លាតវៃបំផុតសាមសុង Crystal UHD ថ្មី!

December 7, 2020

ភ្នំពេញ៖ ឥឡូវប្រែហើយ!ឥឡូវមិនដូចពីមុនទេ! កាលពីមុនទិញទូរទស្សន៍ គឺបានទូរទស្សន៍មើលមែន ដោយមិនសូវបានគិតខ្វល់ខ្វាយពីរឿងតម្លៃ គុណភាព រូបរាង ម៉ាកសញ្ញា សំឡេង កម្រិតភាពច្បាស់ ស៊ីភ្លើងតិចឬច្រើនឡើយ ឱ្យតែមើលឃើញរូប និងឮសំឡេងទៅ នោះគឺបានហើយ។

ប៉ុន្តែសម័យឥឡូវនេះ អ្វីដែលយើងមិនធ្លាប់បានសូវខ្វាយខ្វល់ទាំងអស់នោះត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុង គិតគូរយ៉ាងយកចិត្តទុកដាក់បំផុតដោយធ្វើការច្នៃប្រឌិតនិងបង្កើតបានជាកំពូលសមិទ្ធផលនៃកំពូលទូរទស្សន៍ដ៏វៃឆ្លាតបំផុត សាមសុង គ្រីស្តាល់យូអេចឌី សេរីឆ្នាំ ២០២០ (Samsung Crystal UHD TV 2020) ដោយបំពាក់នូវកំពូលបច្ចេកវិទ្យាគ្មានគូប្រៀប ក្នុងការផ្តល់ជូននូវរូបភាពភ្លឺច្បាស់ដូចពេជ្រពណ៌ធម្មជាតិស្អាតត្រជាក់ភ្នែក រូងរាងស៊ិចស៊ីស្តើងស្អាតទាក់ទាញស៊ីវីល័យនិងមុខងារកម្សាន្តថ្មីដ៏វៃឆ្លាតយ៉ាងច្រើនសម្បូរបែបដូចជា៖

* Khmer Voice Support for YouTube

នេះគឺជាមុខងារយ៉ាងពិសេសក្នុងការបញ្ជាសំឡេងជាភាសាខ្មែរ (KhmerVoice Command) ដើម្បីស្វែងរកវីដីអូឬបទចម្រៀងក្នុងកម្មវិធី YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួលនិងរហ័សជាទីបំផុត។ហើយបច្ចេកវិទ្យានេះក៏អាចជួយឱ្យលោកអ្នកទទួលបាននូវការកម្សាន្តជួបជុំយ៉ាងសប្បាយរីករាយនៅពេលដែលលោកអ្នកចង់ច្រៀងកម្សាន្តខារ៉ាអូខេ លេង! ដល់ស្វែងរកចម្រៀងលឿនអ៊ីចឹង ដឹងតែកាន់ក្បាលម៉ាក្រូហ្វូនជាប់ហើយមើលទៅ។

Samsung Crystal UHD TV 2020
Samsung Crystal UHD TV 2020

* Boundless Design & Ambient Mode

សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតជាមួយនឹងរូបរាងស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែមដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតាំងរូបភាពនៅលើជញ្ជាំងតាមបែបស៊ីវីល័យដែលចំណាយថាមពលប្រើប្រាស់អស់ត្រឹមតែ40%នៃការប្រើប្រាស់ថាមពលភ្លើងធម្មតា។ មុខងារនេះគឺអាចកែប្រែបន្ទប់ទទួលភ្ញៀវឬកន្លែងដែលលោកអ្នកដាក់ សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ក្លាយជាកន្លែងដែលពោរពេញដោយសិល្បៈ និងភាពទាក់ទាញបន្ថែមមួយកម្រិតទៀតជាមួយនឹងរូបទេសភាពស្អាតៗ រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មានផ្សេងៗដែលលោកអ្នកចង់បានផងដែរ។

Samsung Crystal UHD TV 2020
Samsung Crystal UHD TV 2020

* Crystal Processor 4K

នេះគឺជាបច្ចេកវិទ្យាចុងក្រោយដែលអាចបង្ហាញជូនរូបភាពកាន់តែលម្អិតមែនទែន កាន់តែច្បាស់និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution ពេញតែម្តង ដូច្នេះលោកអ្នកប្រាកដជារីករាយជក់ចិត្ត ជាមួយនឹងកម្រិតភាពច្បាស់ ម៉ដ្ឋខ្លាំងភ្លឺច្បាស់ត្រជាក់ភ្នែក ស្ទើរតែមិនអាចងាកមុខចេញពីអេក្រង់ទូរទស្សន៍បាន។

និយាយឱ្យអស់ទៅអ្វីដែល សាមសុងកំពុងផ្តល់ជូនឱ្យលោកអ្នកជាមួយនឹងកំពូលទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌីសេរីឆ្នាំ ២០២០ ពេលនេះហ៊ានធានាថា លោកអ្នកប្រាកដជាគ្មានពាក្យថាអផ្សុក ពាក្យថាធុញ ពាក្យថាតានតឹងឡើយ គឺមានតែពាក្យថារីករាយ សប្បាយជួបជុំ និងមានជីវិតស៊ីវីល័យដ៏រស់រវើក បើមិនជឿ ទិញមួយគ្រឿងដាក់ផ្ទះទៅនឹងដឹងហើយ។

Samsung Crystal UHD TV 2020
Samsung Crystal UHD TV 2020
Samsung Crystal UHD TV 2020
Samsung Crystal UHD TV 2020

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផលសាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេសឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-2032 32។

* បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (SamsungCrystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផលសាមសុង ទាំងអស់សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...