បរទេស៖ ក្រុមហ៊ុន Google បានប្រារព្ធខួបកំណើត២៣ឆ្នាំរបស់ខ្លួន កាលពីថ្ងៃចន្ទ ជាមួយនឹងរូប Doodleថ្មី។ គំនូរចលនា Doodle នេះបង្ហាញពីលក្ខណៈពិសេសនៃនំខេកជាមួយនឹងលេខ២៣នៅពីខាងលើផងដែរ។ចំណែកឈ្មោះរបស់វាមានលាបសូកូឡានិងរោយកម្ទេចពណ៌ផ្សេងៗ តែចំពោះអក្សរ L ត្រូវបានជំនួសមកវិញនូវរូបនំខេកតែម្ដង។
ដោយបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ១៩៩៨ ក្រុមហ៊ុន Google ត្រូវបានបង្កើតឡើងដោយសហស្ថាបនិក លោក SergeyBrin និង Larry Page។ ក្នុងឆ្នាំ១៩៩៧លោក Brinដែលជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Stanford University មានភារៈកិច្ចបង្ហាញការងាររបស់គាត់ នៅបរិវេណសាលា។ នៅឆ្នាំបន្ទាប់ដៃគូនេះបានបង្កើតគំរូ Google ដំបូងជារួមគ្នា នៅក្នុងសយនដ្ឋានរបស់ពួកគាត់។
បច្ចុប្បន្ន លោក Sundar Pichai គឺជាអគ្គនាយកក្រុមហ៊ុន Googleនិងក្រុមហ៊ុនមេ Alphabet ផងដែរ ដែលស្នងតំណែងពីលោក Page តាំងពីឆ្នាំ២០១៥មក។ ចាប់តាំងពីថ្ងៃដំបូងមក Google បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលពង្រីកវិសាលភាពបំផុតមួយ នៅក្នុងពិភពលោក។ជាមួយនឹងទីផ្សាររបស់ខ្លួន ភាពលេចធ្លោមានការកើនឡើងនូវការត្រួតពិនិត្យពីសមាជិកសភានិយតករ និងនិយោជិកផ្ទាល់៕
ប្រភព: CNET