សូម្បីតែនាឡិកាឆ្លាត Apple Watch Pro ជំនាន់បន្ទាប់ ក៏ល្បីថា នឹងមានមុខងារទំនាក់ទំនង តាមផ្កាយរណបដែរ - TrueID

សូម្បីតែនាឡិកាឆ្លាត Apple Watch Pro ជំនាន់បន្ទាប់ ក៏ល្បីថា នឹងមានមុខងារទំនាក់ទំនង តាមផ្កាយរណបដែរ

August 29, 2022

បរទេស៖ អស់រយៈពេលជាងមួយឆ្នាំ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple កំពុងធ្វើការលើសមត្ថភាពក្នុងការនាំយក មុខងារផ្កាយរណបទៅកាន់ iPhone។ ដំបូងឡើយ វាត្រូវបានគេបង្ហាញថា នឹងមានសម្រាប់ស៊េរី iPhone 13 ប៉ុន្តែមុខងារនេះអាចនឹងមានវត្តមាន ជាមួយការមកដល់ iPhone 14 នាពេលខាងមុខ។

ខណៈពេលដែលមុខងារនេះជួយអ្នកប្រើប្រាស់ iPhone រាយការណ៍ពីភាពអាសន្ននៅក្នុងតំបន់ដែលមិនមានសេវាទូរសព្ទ ឥឡូវនេះវាត្រូវបានពិភាក្សាដោយក្រុមហ៊ុន Apple ដោយនឹងនាំយកមុខងារនេះ ទៅកាន់ Apple Watch Pro ជំនាន់ថ្មី។ ព័ត៌មាននេះបានមកពី លោក Mark Gurman របស់សារព័ត៌មាន Bloomberg នៅក្នុងព្រឹត្តិបត្រព័ត៌មាន Power On របស់គាត់។

យោងតាមអ្នកសារព័ត៌មានរូបនេះបានឲ្យដឹងថា ជំនាន់ថ្មីនៃ Apple Watch Pro ដ៏រឹងមាំ ដែលមិនទាន់ប្រកាសនៅឡើយ អាចនឹងមានមុខងារផ្កាយរណប។ ក្រុមហ៊ុនក៏បានពិភាក្សាផ្ទៃក្នុង អំពីគំនិតនៃការផ្ដល់នូវមុខងារផ្កាយរណបមកកាន់នាឡិការបស់ខ្លួន ដែលអាចនឹងសមហេតុសមផល សម្រាប់កំណែអនាគតនៃ Apple Watch Pro ថ្មី ដែលមាំ។ មុខងារនេះមិនត្រូវបានគេរំពឹងទុកសម្រាប់ Apple Watch Pro ជំនាន់ដំបូងនោះទេ៕

រូបតំណាង Apple Watch Pro
រូបតំណាង Apple Watch Pro

ប្រភព: 9to5Mac

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...