បរទេស៖ Lamborghini SC20 គឺជាឡាននៅក្នុងគំរោង Squadra Corsa ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Lamborghini ដែលត្រូវបានរចនាជាពិសេស មានលក្ខណៈជាក់លាក់ សម្រាប់អតិថិជនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបានចូលរួមនៅក្នុងគម្រោងតាំងពីដំបូងមក។
ទោះបីជាវាត្រូវបានរចនាឡើងជាប្រភេទឡានប្រណាំងល្បឿនលឿនក៏ដោយ ក៏រថយន្ដ LamborghiniSC20ស៊េរីថ្មីនេះត្រូវបានអនុញ្ញាតិឱ្យប្រើលើផ្លូវធម្មតាផងដែរ។វាត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង ១២ ដែលមានបានកម្លាំង ៧៦០ កម្លាំងសេះ ក្នុងល្បឿន ៨.៥០០ rpm និងកម្លាំងរង្វិលកង់៥៣១ lb-ft(៧២០ Nm) ក្នុងល្បឿន ៦,៧៥០ rpm។
រូបរាងរបស់រថយន្តនេះផលិតឡើងដោយ carbonfiber ដើម្បីផ្តល់នូវលំហូរខ្យល់ល្អបំផុតធ្វើឱ្យការបើកបរបើកដំបូលមានផាសុកភាព ទោះបីជាមានល្បឿនលឿនក៏ដោយ ។
ទន្ទឹមនឹងនេះ ផ្នែកខាងក្រោយមានស្លាប carbon fiber ដ៏ធំមួយដែលអាចកំណត់ position បានទៅ ទាប មធ្យម និងខ្ពស់។
ផ្នែកខាងក្រៅមានពណ៌ Bianco Fu (ពណ៌ស) និង BluCepheus (ពណ៌ខៀវ)។ ចំណែកផ្នែកខាងក្នុងឡានវិញ មានផ្ទៃឆ្លាស់គ្នារវៀងពណ៌ Nero Cosmus (ខ្មៅ) និងពណ៌ BiancoLeda (ពណ៌ស)។ ការរចនាផ្នែកខាងក្នុងរួមមានគម្រប dashboard ឡានខាងមុខ ជញ្ចាំងឡាន ទ្វាឡាន ចង្កូត ប្រអប់ដៃ គឺត្រូវគ្របដោយ carbon fiber ទាំងអស់។Lamborghini ក៏បានប្រើ carbonfiber ធ្វើជាកៅអីផងដែរដែលត្រូវស្រោបដោយស្រោមធ្វើពី Alcantara និងស្បែក។
ប្រធានក្រុមហ៊ុន Lamborghini ក៏បានបញ្ចាក់ថា ការផលិតឡើងមានលក្ខណៈជាក់លាក់ទាំងនេះគឺធ្វើតាមការចង់បានរបស់អតិថិជនម្នាក់៕