បរទេស៖ កម្មវិធី Nothing Launcher ពិតជាមានវត្តមាននៅលើ Google PlayStore មែន ដែលវាស្ថិតនៅក្នុងកំណែបេតា។ ជាងនេះទៅទៀត នៅក្នុងពេលនេះវាមិនទាន់មានលក្ខណៈជាច្រើនពេកទេ ដោយវាគ្រាន់តែផ្ដល់ឲ្យ custom wallpaper ផ្ទាល់ខ្លួនចំនួន1 ក៏ដូចជា widgets រួមមានអាកាសធាតុនិងនាឡិកា លក្ខណៈជាបែប dot-matrixដូចដែលបានសន្យា។
ក្រៅពីនេះ វាមានកញ្ចប់ icon ដើម្បីផ្លាស់ប្ដូររូបរាងទៅជាលក្ខណៈបែបមូល។វាក៏មានជម្រើសទំហំ icon ឬក៏ folder ជាមួយខ្នាត3x3 នៅលើ homescreen ផងដែរ។ លើសពីនេះក្រុមអ្នករចនាវ័យក្មេងរបស់ក្រុមហ៊ុន Nothing ក៏បានបញ្ចេញនូវប្រព័ន្ធសំឡេងមួយចំនួនដំបូងដែលវាត្រូវបានបង្កើតឡើងសម្រាប់ទូរសព្ទ phone (1)។
ក្រុមហ៊ុនក៏បានប្រកាសថា Launcher នេះអាចនឹងប្រើបានជាមួយទូរសព្ទសែស្រឡាយ Samsung Galaxy S22 ឬ S21ឬទូរសព្ទ Pixels នៃស៊េរី 5 ឬក្រោយៗទៀតដោយធ្វើឲ្យម៉ូឌែលទូរសព្ទផ្សេងទៀត រួមទាំង OnePlus ផងដែរធ្វើការរង់ចាំឥឡូវនេះ៕
ប្រភព: Notebookcheck