ស្កុតឡែន៖ សាលារៀននៅតំបន់ដាច់ស្រយាលនៃតំបន់Argyll និង Buteអាចមានអាហារ ផ្ដល់ដោយដ្រូន ប្រសិនបើគម្រោងសាកល្បងជោគជ័យ។ក្រុមប្រឹក្សាមូលដ្ឋានបានសហការជាមួយអ្នកជំនាញដ្រូនក្រុមហ៊ុន Skyports ដើម្បីសាកល្បងការប្រើប្រាស់យានហោះហើរគ្មានមនុស្សបើក (UAVs)។
UAV បានដឹកជញ្ជូនអាហារស្រស់រួចមកហើយដែលរៀបចំរួចជាស្រេចនៅក្នុងទីក្រុង Oban ទៅកាន់សាលាបឋមសិក្សាLochnell ចម្ងាយ១.៥គីឡូម៉ែត្រពីគ្នា។ក្រុមប្រឹក្សាក៏សង្ឃឹមថា វាក៏អាចផ្ដល់នូវវិធីថ្មីមួយក្នុងការផ្ដល់ឲ្យកុមារនៅតំបន់ដាច់ស្រយាលផងដែរដើម្បីទទួលបានអាហារសាលាដែលមានសុខភាពល្អ។ការផ្ដល់អាហាដល់សាលាជនបទនិងដាច់ស្រយាលមួយចំនួន នាពេលបច្ចុប្បន្ននេះពឹងផ្អែកលើការដឹកជញ្ជូនបែបប្រពៃណី ដូចជាឡានដឹកអីវ៉ាន់ ឡានតាក់ស៊ី និងសាឡាងដែលអាចរងផលប៉ះពាល់ដោយលក្ខខណ្ឌអាកាសធាតុ។
ការសាកល្បងកំពុងសម្លឹងមើល ថាតើ UAVsអាចជួយផ្ដល់អាហារដល់សាលារៀនដាច់ស្រយាលនិងកោះទាំងអស់កាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូនបច្ចុប្បន្ន និងជួយរៀបចំផែនការសង្គ្រោះបន្ទាន់ក្នុងគ្រាអាសន្នដែរឬទេ។ UAVs បច្ចុប្បន្នអាចផ្ទុកទម្ងន់បានត្រឹមតែ៣គីឡូក្រាមប៉ុន្តែនេះអនុញ្ញាតឲ្យមួយក្នុងចំណោមពួកវា ដឹកជញ្ជូនអាហារ។ តំបន់ Argyll និង Bute គឺជាអាជ្ញាធរមូលដ្ឋានធំជាងគេទីពីររបស់ស្កុតឡែនដែលមានកោះចំនួន២៣។
ការសាកល្បងនេះគឺជាផ្នែកមួយនៃផែនការដ៏ធំទូលាយរបស់ក្រុមប្រឹក្សាក្នុងការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូន ពីព្រលាន Oban។គេសង្ឃឹមថា ការកំណត់សមត្ថភាពនៃការផ្ទុកនឹងមានការផ្លាស់ប្ដូរនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ក្រុមហ៊ុន Skyportsនឹងបង្ហាញពីការប្រើប្រាស់ដ្រូន ពីព្រលាន Oban នៅថ្ងៃទី២៥ខែមិថុនា៕
ប្រភព: BBC