Adobe គ្រោងនឹងដាក់ឲ្យប្រើ Photoshop នៅលើវេបសាយ សម្រាប់អ្នករាល់គ្នា ដោយឥតគិតថ្លៃ - TrueID

Adobe គ្រោងនឹងដាក់ឲ្យប្រើ Photoshop នៅលើវេបសាយ សម្រាប់អ្នករាល់គ្នា ដោយឥតគិតថ្លៃ

June 15, 2022

បរទេស៖ ក្រុមហ៊ុន Adobe បានចាប់ផ្ដើមធ្វើតេស្ដកំណែ Photoshop ដែលអាចប្រើដោយឥតគិតថ្លៃនៅលើគេហទំព័រហើយគ្រោងនឹងបើកសេវាកម្មនេះដល់មនុស្សគ្រប់គ្នា ដើម្បីណែនាំអ្នកប្រើប្រាស់ឲ្យស្គាល់កម្មវិធីនេះកាន់តែច្រើន។ ឥឡូវនេះ ក្រុមហ៊ុនកំពុងសាកល្បងកំណែឥតគិតថ្លៃនៅក្នុងប្រទេសកាណាដា ដែលអ្នកប្រើប្រាស់អាចចូលប្រើ Photoshop នៅលើគេហទំព័រ តាមរយៈគណនី Adobe ឥតគិតថ្លៃ។

Adobeបានហៅសេវាកម្មនេះថាជា "freemium"ហើយចុងក្រោយនឹងបើកច្រកមុខងារមួយចំនួន ដែលនឹងផ្ដាច់មុខសម្រាប់តែ subscribers បង់ប្រាក់ប៉ុណ្ណោះ។ Tools ល្មមគ្រប់គ្រាន់នឹងដាក់ឲ្យប្រើដោយសេរីដើម្បីអនុវត្តនូវអ្វីដែល Adobe ចាត់ទុកថាជាមុខងារស្នូលរបស់ Photoshop។ ក្រុមហ៊ុន Adobe បានបញ្ចេញកំណែគេហទំព័រ Photoshopរបស់ខ្លួនជាលើកដំបូងនៅក្នុងខែតុលា ដោយផ្ដល់នូវកំណែសាមញ្ញនៃកម្មវិធីដែលអាចត្រូវបានប្រើដើម្បីដោះស្រាយការកែសម្រួលជាមូលដ្ឋាន។

ក្នុងរយៈពេលប៉ុន្មានខែមកនេះ Adobe បានធ្វើការអាប់ដេតមួយចំនួនចំពោះសេវាកម្មនេះ។គោលដៅរបស់ Adobe គឺប្រើប្រាស់កំណែគេហទំព័រ Photoshopដើម្បីធ្វើឲ្យកម្មវិធីកាន់តែអាចចូលប្រើបាននិងមានសក្ដានុពលទាក់ទាញអ្នកប្រើប្រាស់ដែលនឹងចង់ចំណាយសម្រាប់កំណែពេញ។ក្រុមហ៊ុនមិនបានផ្ដល់ពេលវេលាកំណត់ ថានៅពេលណាដែលកំណែ freemium នឹងចាប់ផ្តើមដាក់ឲ្យប្រើកាន់តែទូលំទូលាយ។ ក្នុងពេលនេះក្រុមហ៊ុនកំពុងបន្តអាប់ដេត Photoshop សម្រាប់គេហទំព័រជាមួយនឹង tools ជាច្រើនទៀត៕

គេហទំព័រ Photoshop
គេហទំព័រ Photoshop

ប្រភព: The Verge

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...