ទូរសព្ទ OnePlus 11 បានបង្ហាញខ្លួន នៅលើ Teaser ផ្លូវការហើយ - TrueID

ទូរសព្ទ OnePlus 11 បានបង្ហាញខ្លួន នៅលើ Teaser ផ្លូវការហើយ

December 19, 2022

បរទេស៖ ក្រុមហ៊ុន OnePlus ទើបតែបានរៀបចំព្រឹត្តិការណ៍មួយ ក្នុងប្រទេសចិនដើម្បីប្រារព្ធខួប9ឆ្នាំរបស់ខ្លួន ហើយដូចការរំពឹងទុកគេបានបញ្ចេញ teaser នៃទូរសព្ទ OnePlus 11 ផងដែរ។ វីដេអូដែលបានចែករំលែកដោយក្រុមហ៊ុន OnePlus មិនបានបង្ហាញពីOnePlus 11 ទាំងស្រុងនោះទេ ប៉ុន្តែអ្នកអាចមើលឃើញកោះកាមេរ៉ារាងមូលនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន ដែលមានរង្វង់តូចៗចំនួន4 ដែលមួយគឺជាflash និងបីទៀតសម្រាប់កាមេរ៉ា។

នៅលើកោះនេះក៏មានស្លាកថា Hasselblad ហើយវាក៏មាន alert sliderស្ថិតនៅលើស៊ុមខាងស្ដាំរបស់ស្មាតហ្វូន ដែលបញ្ជាក់ពីការលេចធ្លាយការរចនាពីមុន។ខណៈពេលដែលក្រុមហ៊ុន OnePlus បានបង្ហាញម៉ូឌែលពណ៌ខ្មៅនៅក្នុងឃ្លីបវីដេអូ ដែលពាក្យចចាមអារ៉ាមហៅថា Matte Blackរូបភាពលេចធ្លាយបានបង្ហាញថា នឹងមានជម្រើសពណ៌បៃតងផងដែរ ដែលត្រូវបានគេនិយាយថានឹងមានឈ្មោះថា Glossy Green។

ក្រុមហ៊ុន OnePlus មិនបានផ្សព្វផ្សាយអ្វីផ្សេងទៀតអំពី OnePlus 11 នោះទេប៉ុន្តែគេរំពឹងថា នឹងបានឮបន្ថែមអំពីវាពីក្រុមហ៊ុន OnePlus នៅប៉ុន្មានថ្ងៃខាងមុខនេះ៕

វីដេអូ

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...