ប្រភេទដាយណូស័រក្រោះមួយនេះ ប្រើប្រាស់កន្ទុយរបស់វា ដើម្បីធ្វើការប្រយុទ្ធគ្នា - TrueID

ប្រភេទដាយណូស័រក្រោះមួយនេះ ប្រើប្រាស់កន្ទុយរបស់វា ដើម្បីធ្វើការប្រយុទ្ធគ្នា

December 13, 2022

បរទេស៖ ដាយណូស័រក្រោះ ដែលហៅថា ankylosaursប្រហែលជាបានប្រើប្រាស់កន្ទុយរបស់វាប្រយុទ្ធគ្នាក្នុងជម្លោះជាការការពារបន្ថែមពីពពួកសត្វមំសាសី ដូចជាដាយណូស័រ Tyrannosaurus rex។ ផូស៊ីលដែលត្រូវបានរក្សាទុកយ៉ាងល្អនៃសត្វដាយណូស័រ ankylosaur ប្រភេទស៊ីរុក្ខជាតិជាអាហារ ដែលរស់នៅកាលពី៧៦លានឆ្នាំមុនកំពុងផ្លាស់ប្ដូរការយល់ដឹងពីដាយណូស័រក្រោះ និងរបៀបដែលពួកវាប្រើព្រនងកន្ទុយរបស់វា។

ការសិក្សាអំពីផូស៊ីលនេះបានបង្ហាញពីបន្ទះឆ្អឹងដូចបន្លានៅលើត្រគាករបស់សត្វដាយណូស័រនេះ ដែលបានបាក់និងជាសះស្បើយ ខណៈដែលវានៅមានជីវិត។ក្រុមអ្នកស្រាវជ្រាវជឿថា ការរងរបួសនេះកើតឡើង នៅពេលដែល ankylosaur ផ្សេងទៀតបានវាត់ព្រនងកន្ទុយរបស់វា ទៅកាន់ដាយណូស័រមួយនេះ។ សត្វ ankylosaur មានបន្ទះឆ្អឹងក្នុងទំហំនិងរូបរាងផ្សេងៗ នៅទូទាំងរាងកាយរបស់វា។

នៅតាមដងខ្លួនរបស់វា បន្ទះទាំងនេះមើលទៅដូចជាបន្លាធំៗ។ អ្នកវិទ្យាសាស្ត្រជឿថា ankylosaursអាចប្រើកន្ទុយដូចអាវុធរបស់ពួកវាដើម្បីបញ្ជាក់ពីការគ្រប់គ្រងកាន់កាប់ទឹកដីរបស់ពួកវា ឬសូម្បីតែពេលកំពុងប្រយុទ្ធដើម្បីគ្នីគ្នាវា។ កន្ទុយនេះមានប្រវែងដល់៣ម៉ែត្រ ជាមួយនឹងជួរនៃបន្លានៅសងខាង។ចុងកន្ទុយត្រូវបានពង្រឹងឲ្យមាំ ដោយរចនាសម្ព័ន្ធឆ្អឹង ដែលបង្កើតជាព្រនងមួយដែលអាចវាត់ជាមួយនឹងកម្លាំងនៃញញួរមួយ។ ដោយសារទីតាំងនៅលើដងខ្លួនអ្នកស្រាវជ្រាវមិនជឿថា របួសរបស់វាបណ្ដាលមកពីសត្វមំសាសីនោះទេ។ ផ្ទុយទៅវិញគំរូនេះមើលទៅដូចជាលទ្ធផលនៃការវាត់យ៉ាងខ្លាំង ពីព្រនងកន្ទុយរបស់ ankylosaur ផ្សេងទៀត៕

រូបតំណាងដាយណូស័រ ankylosaurs
រូបតំណាងដាយណូស័រ ankylosaurs

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...