លេចចេញលទ្ធផលពិន្ទុពី Geekbench ដំបូង នៃកុំព្យូទ័រ MacBook Air ជាមួយឈីប M2 - TrueID

លេចចេញលទ្ធផលពិន្ទុពី Geekbench ដំបូង នៃកុំព្យូទ័រ MacBook Air ជាមួយឈីប M2

July 10, 2022

បរទេស៖ លទ្ធផលពិន្ទុ benchmark ដំបូងសម្រាប់កុំព្យូទ័រ MacBook Air ថ្មីបានលេចចេញមកដោយផ្ដល់នូវការមើលឃើញកាន់តែច្បាស់នៃដំណើរការរបស់ឈីប M2 នៅក្នុងកុំព្យូទ័រយួរដៃនេះ។នៅក្នុងលទ្ធផលពី Geekbench 5 ដែលត្រូវបានប្រទះឃើញដោយ "Mr.Macintosh" នៅលើបណ្ដាញសង្គម Twitter បានបង្ហាញថាMacBook Air ជាមួយឈីប M2 និងរ៉េម 16GBទទួលបានពិន្ទុ single-core គឺ 1,899 និងពិន្ទុ multi-core គឺ 8,965។

ពិន្ទុទាំងនេះគឺប្រហាក់ប្រហែលនឹងការសម្រេចបានដោយ MacBook Proទំហំ13អ៊ីញ ជាមួយនឹងបន្ទះឈីប M2 ដែរ ដោយបញ្ជាក់ថាកុំព្យួទ័រយួរដៃទាំងនេះមានដំណើរការស្ទើរតែដូចគ្នានៅក្នុងការធ្វើតេស្ដ ដូចទៅនឹងកាលពីម៉ូឌែលM1 ដែរ។ ខណៈពេលដែលបន្ទះឈីប M2 ដំណើរការស្មើគ្នានៅក្នុងMacBook Air និង MacBook Pro ក្នុងការធ្វើតេស្ដនៅលើGeekbench កុំព្យូទ័រ MacBook Pro នៅតែមានលក្ខណៈប្រសើរជាងនៅក្នុងការប្រើប្រាស់ជាក់ស្ដែងក្នុងអំឡុងពេលការទ្រាំទ្រនិងការទាមទារបន្ទុកការងារច្រើន ពីព្រោះវាមានកង្ហារមួយមិនដូច MacBook Air ទេ។

ក្រុមហ៊ុន Apple បានចាប់ផ្ដើមទទួលការកម្មង់ទុកជាមុន សម្រាប់ MacBook Air ថ្មី នៅថ្ងៃសុក្រ ទី8 ខែកក្កដាហើយការដឹកជញ្ជូនចែកចាយដំបូងដល់អតិថិជន និងការផ្ដល់ជូននៅតាមហាង នឹងចាប់ផ្ដើមនៅថ្ងៃទី15ខែកក្កដា។ តម្លៃសម្រាប់ MacBook Air ថ្មីចាប់ផ្ដើមពី $1,199នៅក្នុងសហរដ្ឋអាមេរិក៕

MacBook Air ឈីប M2
MacBook Air ឈីប M2

ប្រភព: MacRumors

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...