នេះជាលក្ខណៈសម្បត្តិផ្លូវការ នៃស៊េរីទូរសព្ទ iQOO 11 ដែលមានប្រើឈីប Snapdragon 8 Gen 2 - TrueID

នេះជាលក្ខណៈសម្បត្តិផ្លូវការ នៃស៊េរីទូរសព្ទ iQOO 11 ដែលមានប្រើឈីប Snapdragon 8 Gen 2

December 9, 2022

ចិន៖ ទូរសព្ទ iQOO 11 និង iQOO 11 Pro ចេញជាផ្លូវការហើយ ដែលពួកវាមើលទៅស្រដៀងគ្នា។ ពួកវាទាំងពីរមានអេក្រង់ SamsungE6 AMOLED ទំហំ6.78អ៊ីញ,កម្រិតភាពច្បាស់ 1440 x 3200 ភិចសែល, ជាមួយនឹងល្បឿន 144Hzrefresh rate, ពណ៌ 1B, និងគាំទ្រ HDR10+។ ពួកវាទាំងពីរក៏ប្រើប្រាស់ឈីប 4nm Snapdragon 8 Gen2 រួមផ្សំរ៉េម 8GB, 12GB, ឬ 16GB។ មួយគូនេះក៏នាំមកនូវប្រភេទទំហំផ្ទុក UFS 4.0ជំនាន់ថ្មីផងដែរ។

កាមេរ៉ាមានភាពខុសគ្នាបន្តិច រវាង iQOO 11 និង11 Pro ។ ទូរសព្ទ iQOO 11មានសេនស័រកាមេរ៉ាគោល Samsung GN5 ទំហំ50MP, កាមេរ៉ា portrait ទំហំ13MP 3x, និងឡេនទូលាយ 8MP 16mm fixed-focus។ ចំពោះ iQOO11 Pro នាំមកនូវសេនស័រកាមេរ៉ាគោល SonyIMX866 ទំហំ50MP, ឡេនទូលាយទំហំ50MP ចាប់យកទិដ្ឋភាព 150°, និងកាមេរ៉ា portrait ទំហំ13MP 3x ដូចគ្នា។

លក្ខណៈនៃថ្មនិងការសាកក៏ខុសគ្នាដែរ។ iQOO 11 មានថាមពលថ្ម 5,000mAh ដែលអាចបញ្ចូលថ្មបានលឿនដល់ទៅ 120W។ iQOO 11 Pro នាំមកនូវទំហំថ្មធ្លាក់ចុះមកត្រឹម4,700mAh ប៉ុន្តែការសាកថ្មឡើងដល់ 200W។ ម៉ូឌែល Pro ក៏មានការសាកឥតខ្សែ 50W ផងដែរ ដែលមិនមាននៅលើម៉ូឌែលធម្មតាទេ។ iQOO 11Pro នឹង​មាន​ដាក់​ឱ្យ​កម្ម៉ង់​ទុក​មុន​នៅ​ថ្ងៃ​ទី21 ខែ​ធ្នូ​ ក្នុង​ប្រទេស​ចិន៕

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...