កុំមើលស្រាល! របាយការណ៍បង្ហាញថា ក្មេងតូចៗងាយរ.ង. គ្រោះថ្នា. ក់ ដោយសារតែកូនថ្មប្រភេទនេះ - TrueID

កុំមើលស្រាល! របាយការណ៍បង្ហាញថា ក្មេងតូចៗងាយរ.ង. គ្រោះថ្នា. ក់ ដោយសារតែកូនថ្មប្រភេទនេះ

August 31, 2022

បរទេស៖ របាយការណ៍ថ្មីមួយបានរកឃើញ ពីការកើនឡើងនៃចំនួនកុមារតូចៗកំពុងលេបថ្មលីចូមដ៏តូចប្រភេទនេះ ដែលត្រូវបានគេហៅថា«ថ្មប៊ូតុង» ដែលផ្ដល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ជាច្រើនរបស់យើងជាមួយនឹងផលវិបាកដែលអាចកើតមានធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត។

របាយការណ៍បានកត់សម្គាល់ថា កុមារអាយុក្រោម៥ឆ្នាំ មានហានិភ័យខ្ពស់បំផុតជាពិសេសកុមារដែលទើបតែចេះដើរ ដែលមានអាយុចន្លោះពី១ខួប ដល់២ខួប ដែលតែងតែដាក់របស់របរដែលពួកគេរកឃើញចូលទៅក្នុងមាត់។ទោះបីជាបានដកចេញពីឧបករណ៍ដែលវាកំពុងផ្ដល់ថាមពលឲ្យក៏ហើយក្ដីក៏ថ្មប៊ូតុងលីចូមនេះនៅតែមានចរន្តខ្លាំង។ នៅពេលដែលថ្មប្រភេទនេះឆ្លាក់ជាប់បំពង់ករបស់កុមារទឹកមាត់អាចនឹងធ្វើអន្តរកម្មជាមួយចរន្ត ដែលបង្កឲ្យកើតមានប្រតិកម្មគីមីមួយដែលអាចរលាកយ៉ាងធ្ងន់ធ្ងរដល់បំពង់អាហារ ក្នុងរយៈពេលតិចជាងពីរម៉ោង។

តើអាណាព្យាបាលគួរតែធ្វើដូចម្ដេច? ការការពារគឺជាគន្លឹះដ៏ប្រសើរមួយ។ កុំដកឬដាក់ថ្មនៅមុខកុមារតូចៗព្រោះវត្ថុភ្លឺៗបែបនេះអាចនឹងបង្កើតភាពទាក់ទាញ។ អ្នកជំនាញណែនាំថាគួរតែបោះចោលថ្មដែលអស់ថាមពលភ្លាមៗនិងដោយសុវត្ថិភាព ហើយទុកដាក់ថ្មជំនួសណាមួយឲ្យបានឆ្ងាយល្អពីកុមារ។ តែងតែមើលការខុសត្រូវលើកុមារ ដែលកំពុងលេងជាមួយប្រដាប់ក្មេងលេងឬឧបករណ៍ដែលមានថ្មប៊ូតុងនេះ ហើយអប់រំកុមារធំជាងនេះ អំពីគ្រោះថ្នាក់។ បើអ្នកសង្ស័យឬដឹងថាក្មេងបានលេបថ្មប្រភេទនេះ គួរតែប្រញាប់បញ្ជូនពួកគេទៅមន្ទីរពេទ្យជាបន្ទាន់៕

ថ្មប៊ូតុងលីចូម
ថ្មប៊ូតុងលីចូម

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...