ក្រុមអ្នកស្រាវជ្រាវចិនរកឃើញវីរុសកូរ៉ូណាថ្មីផ្សេងទៀត នៅក្នុងសត្វប្រចៀវ - TrueID

ក្រុមអ្នកស្រាវជ្រាវចិនរកឃើញវីរុសកូរ៉ូណាថ្មីផ្សេងទៀត នៅក្នុងសត្វប្រចៀវ

June 11, 2021

ចិន៖ ក្រុមអ្នកស្រាវជ្រាវចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានរកឃើញវីរុសកូរ៉ូណាថ្មីនៅក្នុងសត្វប្រចៀវ ដោយរួមទាំងវីរុសមួយដែលជិតស្និទ្ធនឹងវីរុស Covid-19 ផងដែរ។

យោងទៅតាមអ្នកស្រាវជ្រាវ ការរកឃើញរបស់ពួកគេនៅក្នុងតំបន់តូចមួយនៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន បានបង្ហាញឱ្យឃើញថាមានវីរុសនៅក្នុងសត្វប្រចៀវជាច្រើន ដែលអាចចម្លងទៅមនុស្សបាន។ លោក Weifeng Shi នៃសាកលវិទ្យាល័យ Shandong និងក្រុមការងារ បានប្រមូលសំណាកពីសត្វប្រចៀវតូចៗដែលរស់នៅក្នុងព្រៃ កាលពីចន្លោះពីខែឧសភា ឆ្នាំ2019 ដល់ខែវិច្ឆិកា ឆ្នាំ2020។ ពួកគេបានធ្វើតេស្តទឹកនោមនិងលាមក ក៏ដូចជាយកសំណាកចេញពីមាត់របស់សត្វប្រចៀវផងដែរ។

សរុបមកពួកគេបានប្រមូលហ្សែនវីរុសកូរ៉ូណា24ប្រភេទពីប្រភេទសត្វប្រចៀវជាច្រើន ដោយក្នុងនោះមានវីរុស SARS-CoV-2 ចំនួន4ផងដែរ។ ពួកគេបាននិយាយថាមានវីរុសមួយគឺស្រដៀងនឹងវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ដែលគំរូវីរុសនោះមានឈ្មោះថា RpYN06 ត្រូវបានយកចេញពីសត្វប្រចៀវ horseshoe bat អំបូរ Rhinolophus pusillus។

ដោយរួមគ្នាជាមួយវីរុស SARS-CoV-2 ដែលប្រមូលបានពីប្រទេសថៃក្នុងខែមិថុនា ឆ្នាំ2020 លទ្ធផលបង្ហាញយ៉ាងច្បាស់ថាវីរុសដែលជិតស្និទ្ធនឹង SARS-CoV-2 នៅតែបន្តសាយភាយនៅតាមសត្វប្រចៀវ ហើយនៅតំបន់ខ្លះអាចនឹងកើតមានក្នុងប្រេកង់ខ្ពស់ទៀតផង៕

ប្រភព៖​ CNN

រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...