តើតេឡេទស្សន៍អវកាស James Webb តម្លៃ១០ពាន់លានដុល្លារ នឹងផ្ដល់ឲ្យមនុស្សជាតិអ្វីខ្លះ? - TrueID

តើតេឡេទស្សន៍អវកាស James Webb តម្លៃ១០ពាន់លានដុល្លារ នឹងផ្ដល់ឲ្យមនុស្សជាតិអ្វីខ្លះ?

December 28, 2021

បរទេស៖ តេឡេទស្សន៍អវកាស James Webb ​នឹងក្លាយជាអ្នកអង្កេតមើលលំហអវកាសដ៏កំពូល នៅពេលខាងមុខ។ បន្ថែមពីការរុករកភពដ៏មានតម្លៃជាច្រើននៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង អ្នកអង្កេតមួយនេះនឹងពិនិត្យមើលកាឡាក់ស៊ីដំបូងៗដែលបង្កើតឡើងបន្ទាប់ពីបន្ទុះប៊ីកប៊ែង និងរចនាសម្ព័ន្ធនៃសកលលោក។

តេឡេទស្សន៍ Webbនឹងដើរតួនាទីជាឈ្លបពន្លឺអាំងប្រាក្រហមដែលចាប់យកពន្លឺដែលមិនអាចមើលឃើញដោយភ្នែករបស់មនុស្ស និងបង្ហាញតំបន់លាក់កំបាំងផ្សេងៗ។ វានឹងពិនិត្យមើលគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្ររបស់លោកធាតុរួមទាំងពន្លឺដំបូងបន្ទាប់ពីបន្ទុះប៊ីកប៊ែង ដែលបានបង្កើតចក្រវាលរបស់យើង និងការបង្កើតកាឡាក់ស៊ីផ្កាយ និងភព ដែលមានពាសពេញដូចពេលសព្វថ្ងៃ។

សមត្ថភាពរបស់វានឹងជួយអង្កេតដើម្បីឆ្លើយសំណួរអំពីប្រព័ន្ធព្រះអាទិត្យរបស់យើងផ្ទាល់និងតាមដានសញ្ញាខ្សោយៗពីកាឡាក់ស៊ីដំបូង ដែលបង្កើតឡើងកាលពី១៣.៥ពាន់លានឆ្នាំមុន។កាមេរ៉ាអាំងប្រាក្រហមនៅលើតេឡេទស្សន៍ Webb អាចបង្ហាញប្រាប់ពីពន្លឺខ្សោយៗដំបូងចេញពីកាឡាក់ស៊ីដូចដែលពួកវាបានបង្កើតឡើង ក្នុងអំឡុងពេលអាយុកាលវ័យក្មេងនៃចក្រវាល។

នៅពេលសកលលោកកាន់តែរីកធំឡើងកាឡាក់ស៊ីដែលនៅឆ្ងាយទាំងនោះកំពុងផ្លាស់ទីកាន់តែឆ្ងាយពីយើង យ៉ាងលឿន ដែលប្រវែងរលកពន្លឺរបស់វាលាតសន្ធឹងរហូតដល់ចំណុចដែលពួកវាអាចមើលឃើញតិចតួច នៅក្នុងពន្លឺអាំងប្រាក្រហម៕

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...