ក្រុមហ៊ុន Anker បានបញ្ចេញវ៉ែនតាទាន់សម័យ ដែលអាចពាក់ស្ដាប់តន្ត្រីបាន - TrueID

ក្រុមហ៊ុន Anker បានបញ្ចេញវ៉ែនតាទាន់សម័យ ដែលអាចពាក់ស្ដាប់តន្ត្រីបាន

October 14, 2021

បរទេស៖ ក្រុមហ៊ុន Anker កំពុងហក់ចូលផ្នែកវ៉ែនតាបញ្ចេញសំឡេង។ ម៉ាក Soundcore របស់ក្រុមហ៊ុននេះបានបញ្ចេញវ៉ែនតា Soundcore Frames ដែលអាចចាក់តន្ត្រីនិងទទួលការខល។ ចំណុចពិសេសនៃវ៉ែនតា Soundcoreនេះគឺការលេងស្ទាយ៍ ដែលផ្ដល់ឲ្យអ្នកនូវស៊ុមម៉ូតទាន់សម័យចំនួន១០ដែលអាចផ្លាស់ប្ដូរបាន អាស្រ័យលើអារម្មណ៍របស់អ្នកឬឡេនដែលត្រូវការ។

អ្នកក៏នឹងទទួលបានសំឡេង "surround" ជាមួយ speakersនៅខាងមុខនិងខាងក្រោយត្រចៀក ការកាត់បន្ថយសំឡេងរំខាន និងការរួមបញ្ចូលគ្នានៃការប៉ះនិងការគ្រប់គ្រងដោយសំឡេង។អ្នកមិនអាចប្រើវាបានពេញមួយថ្ងៃ ជាមួយការស្ដាប់តន្ត្រី៥.៥ម៉ោងទោះបីជាការសាកថ្ម១០នាទី គឺផ្ដល់ឲ្យអ្នកនូវរយៈពេលប្រើប្រាស់១.៥ម៉ោងបន្ថែម។

ពួកវាមានភាពធន់នឹងទឹកIPX4 ដូច្នេះយ៉ាងហោចណាស់អ្នកមិនចាំបាច់ព្រួយបារម្ភអំពីភ្លៀងនោះទេ។ វ៉ែនតា Soundcore Frames នឹងមានលក់នៅខែវិច្ឆិកា ក្នុងតម្លៃ២០០ដុល្លារ។ ចំណែកស៊ុមបន្ថែមនីមួយៗត្រូវចំណាយអស់៥០ដុល្លារ៕

វ៉ែនតានេះអាចផ្លាស់ប្ដូរស៊ុមបាន
វ៉ែនតានេះអាចផ្លាស់ប្ដូរស៊ុមបាន

ប្រភព: Engadget

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...